Breaking News
recent

ស្គាល់ពីគុណតម្លៃខ្លួនឯង

»»»បើតាមគោលការណ៍គឺ យើង​អាច​គ្រប់​គ្រង​ជតាកម្ម​និង​កំណត់ "តម្លៃ" ឲ្យ​ខ្លួន​ឯង​បាន​ការចេះស្រឡាញ់ខ្លួនឯងនិងធ្វើឲ្យ​ខ្លួនឯង​មានក្តីសុខបំផុតបាន លក្ខខណ្ឌដំបូង គឺ​ត្រូវ​ស្គាល់​ខ្លួន​ឯង ជា​ពិសេស​ស្គាល់​​​​​​​​ច្បាស់​​​​ពី​គុណ​តម្លៃ​របស់​ខ្លួន​ឯង ស្គាល់​ពីមជ្ឈម​ដ្ឋាន​ជុំវិញ​ខ្លួន​រស់​​​​នៅឲ្យពិតប្រាកដជាមុនសិន ដូចពាក្យ
បូរាណដែលតែងពោលតៗគ្នាមកថា "ការរស់នៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា តម្លៃ និង​គុណ​​​​​សម្បត្តិដែលចេញមក​​​ក៏ខុស​​​គ្នាដែរ" ។មានអ្ន​ក​ប្រាជ្ញមួយ​រូបចង់ផ្តល់​ចំណេះដឹង​និងបញ្ញា​ដល់​កូន​​​​សិស្សខ្លួន ទើបប្រគល់ថ្មមួយដុំឲ្យសិស្ស ហើយប្រាប់ឲ្យគេយកទៅលក់នៅឯផ្សារ។ ថ្ម​មួយ​ដុំ​នេះ​ធំ​​គ្រាន់បើដែរ សម្រស់ក៏ស្រស់ស្អាត... គាត់បានប្រាប់ដល់សិស្សខ្លួនថា​"មិន​មែន​យក​ទៅ​លក់​មែន​ទែន​​ទេ! វាគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ឯងត្រូវសង្កេតឲ្យហ្មត់ចត់ ត្រូវសួរអ្នក​​​ស្រុក​ឲ្យ​បាន​ច្រើន​  រួចត្រឡប់មករាយការណ៍ដល់លោកគ្រូវិញថា តើថ្មមួយដុំនេះអាចលក់បានតម្លៃប៉ុន្មាននៅ​​​ទី​ផ្សារម្តុំនោះ?" កូនសិស្សបានកាន់ថ្មនោះទៅផ្សារ... អ្នកស្រុកបាននាំចូលចោមរោមមើលថ្មនោះ ហើយនាំគ្នាគិតថា"ថ្មមួយដុំនេះ បើយកមកតាំងមើលលេងក៏ស្អាតម្យ៉ាង ឬឲ្យកូនលេងក៏បាន ឬទុកប្រើជាកូនជញ្ជីងក៏ល្អដែរ" ដូច្នេះហើយទើបពួកគេឲ្យតម្លៃត្រឹមតែប៉ុន្មានយួនប៉ុណ្ណោះ។  កូន​សិស្ស​​​បានក៏ត្រឡប់មកប្រាប់លោកគ្រូខ្លួនវិញថា  "តម្លៃខ្ពស់បំផុតគឺបានតែប៉ុន្មានយួនប៉ុណ្ណោះ" ។
លោកគ្រូប្រាប់សិស្សថា  "ឥឡូវសាកយកទៅលក់នៅផ្សារមាសម្តង  ហើយ​ចាំ​ស្តាប់​យោបល់​អ្នក​នៅ​ម្តុំ​នោះម្តងវិញ... តែកុំលក់ឲ្យសោះឮទេ?" បន្ទាប់ពីទៅផ្សារមាសរួចហើយ គេ​ក៏​ត្រឡប់​មក​រាយ​ការ​ណ៍​​ប្រាប់គ្រូវិញទាំងត្រេកអរត្រហេបត្រហបថា"អ្នកនៅទីនោះចិត្តល្អណាស់ ហ៊ានឲ្យតម្លៃរហូតដល់ ១០០យួនឯណោះ"​ ។ លោកគ្រូក៏ប្រាប់ដល់សិស្សទៀតថា "ឥឡូវសាកយកទៅផ្សារត្បូងម្តង ចាំមើលគេឲ្យតម្លៃប៉ុន្មាន ប៉ុន្តែកុំលក់ឲ្យសោះឮអត់!" នៅពេលដែលគេទៅដល់ផ្សារត្បូងហើយ កូនសិស្សបានភ្ញាក់ផ្អើលជាខ្លាំង ព្រោះមានអ្នកទិញហ៊ានឲ្យតម្លៃរហូតដល់ទៅ ៥ម៉ឺនយួន ប៉ុន្តែ​គេ​បាន​ប្រាប់វិញថា «មិនលក់»។  ពួកគេហ៊ានដំឡើងតម្លៃរហូតដល់ ១សែនយួន​តែកូន​សិស្ស​នោះ​នៅ​តែ​​ប្រាប់ថា «មិនលក់»។ ពួកអ្នកទិញក៏ដំឡើងតម្លៃទៀត ខ្លះឲ្យ២សែនយួន ខ្លះ៣សែនយួន និង​​​សួរថា បើសុខចិត្តលក់ក្នុងតម្លៃប៉ន៉្មានក៏ពួកគេរីករាយនឹងទិញយកដែរឲ្យតែព្រមលក់ កូន​សិស្ស​នោះ​បាន​ឆ្លើយវិញថា "ខ្ញុំមិនលក់ទេ ខ្ញុំគ្រាន់តែចង់ដឹងតម្លៃរបស់វាប៉ុណ្ណោះ"រឿង​នេះ​​ធ្វើឲ្យ​គេ​ស្ទើរ​តែ​មិន​ជឿ​នឹងតម្លៃរបស់ថ្មមួយដុំនេះ។ គេលាន់មាត់ថា "អាមនុស្សអស់នេះឆ្កួតអស់ហើយ"​ដំបូង​គេ​គិត​ថា​តម្លៃ​​នៅផ្សារត្រីបន្លែ គឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ថ្មមួយដុំនេះ។ ពេលគេមកដល់វត្តវិញ លោកគ្រូក៏យកដុំថ្មមួយដុំនោះវិញ ហើយនិយាយទៅកាន់រូបគេថា"យើងគ្មានបំណងលក់វានោះទេ  តែពេលនេះ  ឯងគួរតែយល់ច្បាស់ពីគោលបំណងរបស់លោកគ្រូហើយថា​ហេតុអ្វី​បានជាលោក​គ្រូ​ឲ្យ​ឯងធ្វើបែបនេះ? ព្រោះសង្ឃឹមថា ការសាកល្បងលើកនេះ នឹងជួយបណ្តុះបណ្តាល​សមត្ថភាព​ឯ​ង​ក្នុង​​ការស្វែងយល់ពីខ្លួនឯង និងរឿងសព្វបែបយ៉ាថា បើយើងប្រើជីវិតនៅកន្លែងផ្សារលក់ត្រីលក់
បន្លែ យើងនឹងច្បាស់ជាមានកម្រិតនៃការយល់ដឹង ត្រឹមតែផ្សារលក់ត្រីលក់បន្លែប៉ុណ្ណោះ យើង​មុខ​ជា​នឹងមិនដឹងឬយល់ពីតម្លៃជាងនេះឡើយ"។តើឯងស្គាល់ពីតម្លៃខ្លួនឯងបានច្បាស់កម្រិតណា? ចូរកុំទៅស្វែងរក«តម្លៃ»ខ្លួនឯងនៅត្រឹមតែក្នុងផ្សារលក់ត្រីបន្លែឲ្យសោះ។ បើ​យើង​ចង់​«លក់»​ឲ្យ​បាន​​​ថ្លៃ  ដាច់ខាតត្រូវធ្វើខ្លួនយើងឲ្យគេដឹងថាយើងនេះជា «ត្បូង»។ បើយើងចង់អភិវឌ្ឍ ខ្លួន​ឯង​ឲ្យ​មាន​ការរីកចម្រើនពេញលក្ខណៈ ចាំបាច់ត្រូវវាយតម្លៃលើខ្លួនឯងឲ្យបាន គ្រប់ជ្រុងជ្រោយឲ្យបាន
ត្រឹមត្រូវជាមុនសិនត្រូវចងចាំជានិច្ចថាយើងអាចគ្រប់គ្រងលើជតាកម្មនិងកំណត់«តម្លៃ»ខ្លួនឯងបាន។ ដុំថ្មមួយដុំគ្រាន់តែនៅក្នុង មជ្ឈដ្ឋានជុំវិញដែលផ្សេងគ្នា វាក៏មានតម្លៃផ្សេងគ្នាទៅហើយ។ សាក​ល្បង​​​សួរខ្លួនឯងមើលថាតើ «ស្គាល់» ខ្លួនឯងហើយឬនៅ? តើ «គួរដាក់ខ្លួនឯង» ឲ្យ​នៅ​ក្នុង​តំណែង​មួយ​​​ណា?  ហើយឲ្យ «តម្លៃ» ខ្លួនឯងប៉ុន្មានទៅ?
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.