Breaking News
recent

បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ

បញ្ហា​ផ្លូវ​ចិត្ត ជម្ងឺផ្លូវចិត្ត និងការ​ថែទាំ

នៅ​ក្នុង​ជីវិត ​រស់​នៅ​ប្រចាំ​ថ្ងៃ មនុស្ស​យើង​គ្រប់​ៗ​រូប​តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ រំខាន​ក្នុង​អារម្មណ៍ និង​បង្ក​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត។ ជាទូទៅ បញ្ហា​ខ្លះ​យើង​អាច​ដោះ​ស្រាយ​បាន​ហើយ​ការ​តានតឹង​ចិត្ត​ក៏​រសាយ​អស់។ ប៉ុន្តែ​បញ្ហា​ខ្លះ ស្មុគស្មាញ​ពុំ​អាច​ដោះ​ស្រាយ​បាន​ បណ្ដាល​ឲ្យ​ការ​តានតឹង​ចិត្ត​កើត​ឡើង​កាន់​តែខ្លាំង និង​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្តរបស់​គេ​ធ្លាក់​ចុះ ហើយ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ស្រាល ឬ​ធ្ងន់​ខុសៗ​គ្នា ដូច​ជា​ ជម្ងឺ​ថប់​បារម្ភ ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ជាដើម។

អ្នក​ដែល​បាន​រស់​ឆ្លង ​កាត់​ព្រឹត្តិការណ៍ដ៏​គួរឲ្យ​តក់​ស្លុត ក្នុង​សម័យ​សង្គ្រាម ភាគ​ច្រើន​បាន​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​ជា​បុគ្គល និង​ជា​រួម ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​មាន​ភាព​អាប់​អួរ​ និង​តានតឹង​ជា​ប្រចាំ​ក្រោយ​សង្គ្រាម។

បញ្ហា​ផ្លូវ​ចិត្ត និង​ជម្ងឺ​ផ្លូវ​ចិត្ត​អាច​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​បញ្ហា​ដែល​គេ​ជួប​ប្រទះ​ក្នុង​ជីវិត និង​បរិយាកាស​រស់​នៅ​ក្នុង​សង្គម។ បញ្ហា​ផ្លូវ​ចិត្ត​បី​ប្រភេទ​ដែល​យុវជន​តែង​ជួប​ប្រទះ​ជា​ញឹបជាប់​ក្នុង​ពេល ​បច្ចុប្បន្ន​នេះ​គឺ ការ​តាន​តឹង​ចិត្ត ការ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហាផ្លូវ​ចិត្ត​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន។

ការ​យល់​ដឹង​ពី​មូល​ ហេតុ និង​ផល​វិបាក​នៃ​បញ្ហា និង​ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​ជំនួយ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​យុវជន​ចេះ​ថែទាំ​ទាំង​សុខភាព​ផ្លូវ​ចិត្ត ដើម្បី​ញ៉ាំង​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ និង​ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ សេចក្ដី​សុខ​ផ្នែក​អារម្មណ៍។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.