Breaking News
recent

General Information





ឃើញ​វីដេអូ​នេះ​ភ្លាម​ទើប​ដឹង​ថា​ ការ​រក​យន្តហោះ​ម៉ាឡេស៊ី​ពិត​ជា​មិន​ស្រួល​ដូច​​គេ​ថា 

ការ​បាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី​​ដោយ​អាថ៌កំបាំង​រហូត​មក​ដល់​សប្ដាហ៍​ ទី​៣​នេះ​​បាន​បង្កើត​ចម្ងល់​ជា​ច្រើន​​នៅ​ពីក្រោយ​ឧបទ្ទវហេតុ​នេះ។ ការ​រុករក​យន្តហោះ​ប៊ូអ៊ីង​៧៧៧ ខាងលើ​នៅ​ពេល​កន្លងមក​ អាច​ប្រៀប​ដូច​ជា​ការ​​រាង​ម្ជុល​ក្នុង​សមុទ្រ​ដូច្នេះ​ដែរ ខណៈ​ទីតាំង​យន្តហោះ​ធ្លាក់​ត្រូវ​បាន​​​នាយករដ្ឋមន្ត្រី​លោក Najib Razak ​​​បាន​​ប្រកាស​រួច​ហើយ​ថា​បាន​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​ឥណ្ឌា ដែល​ជា​មហាសាគរ​ដ៏​ធំធេង​ មាន​ជម្រៅ​រហូត​ដល់​៤​គីឡូម៉ែត្រ។

កាប៉ាល់​រុករក​យន្តហោះ​ម៉ាឡេស៊ី​នៅ​ដែន​មហាសមុទ្រ​ឥណ្ឌា
ដូច ​​ប្រិយមិត្ត​បាន​ឃើញ​នៅ​ក្នុង​ខ្សែវីដេអូ​នេះ​ស្រាប់​ ផ្ទៃ​សមុទ្រ​ឥណ្ឌា​​ទាំង​មូល​មាន​រលក​ធំៗ ខ្យល់​បាក់​ខ្លាំង អាកាសធាតុ​មិន​អំណោយ​ផល​គឺ​​ពិត​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​រារាំង​ដល់​​ ប្រតិបត្តិការ​រុក​រក​នេះ ដែល​មិន​មែន​ជា​រឿង​ងាយស្រួល​ដូច​​គេ​ថា​នោះ​ឡើយ៕
ចង់​ដឹង​ថា ការ​រុករក​នេះ​មាន​ស្ថានភាព​ដូចម្ដេច សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ!

 

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.