ការរៀបអាពាហ៍ពិពាហ៍ ឬរៀបការ ឬបានគ្នាជាគូស្រករ
ឬបានគ្រួសារ ឬបានប្តីប្រពន្ធ ជាលក្ខណៈធម្មជាតិ
និងជាសេចក្តីត្រូវការ យ៉ាងហោចណាស់ ក៏មួយជីវិតម្តង របស់បុរស-ស្រ្តី
ទូទៅនៅលើលោកនេះ ។ ការរៀបអាពាហ៍ពិពាហ៍ ជាសេចក្តីសម្រេចពេញចិត្តមួយដ៏ធំរបស់បុរស-ស្រ្តី
ក្នុងការរួមរស់ជាមួយជនដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបំពេញនូវសេចក្តីត្រូវការក្នុងការរស់នៅជាគូៗ
ដើម្បីបំពេញនូវសេចក្តីត្រូវការខាងភេទ និងបន្តពូជពង្សរបស់មនុស្សឲ្យមានជាអង្វែងទៅទៀត។
ដូច្នេះហើយទើបបានជា ការរៀបអាពាហ៍ពិពាហ៍ មានសារសំខាន់ណាស់ សម្រាប់ជីវិតរបស់គេម្នាក់ៗ ក្នុងការស្វែងរកនូវអ្វីដែលគេហៅថា សុភមង្គលសម្រាប់ជីវិតនៃការរៀបអាពាហ៍ពិពាហ៍ ។ ខ្មែរយើងបានឲ្យតម្លៃទៅលើការជ្រើសរើស បុរស-ស្រ្តី មកធ្វើជាគូអាពាហ៍ពិពាហ៍ ខ្លួនណាស់ ទើបបានជាបង្កើតពាក្យស្លោកនាំគ្នានិយាយថា " ធ្វើស្រែខុស ២-៣ឆ្នាំ គង់មានត្រូវ ១ឆ្នាំ យកប្តីប្រពន្ធតែខុសម្តង គឺខុសមួយជីវិតហើយ " ។
ដើម្បីសម្រេចនូវសុភមង្គលជីវិតរបស់ខ្លួន អ្នករៀបអាពាហ៍ពិពាហ៍ តែងមានទ្រឹស្តី និងមានទស្សនៈផ្សេងៗគ្នាសម្រាប់ធ្វើដំណើរទៅរកសុភមង្គល៖
១. អ្នកខ្លះថា សុភមង្គលស្ថិតនៅលើមាស ប្រាក់ ពេជ្រ កែវ កង ដូច្នេះ គេតែងតែស្វែងរក ស្រមៃ យល់សប្តិតែពីរបស់នុ៎ះប៉ុណ្ណោះ ដល់មិនបានដូចចិត្ត ឬបាត់បង់នូវវត្ថុនោះទៅ គេក៏ចាប់ផ្តើមកើតទុក្ខ មានបញ្ហាក្នុងជីវិតគ្រួសាររបស់គេភ្លាម ។ នៅក្នុងរឿងផ្កាស្រពោន យាយនួនដែលជាម្តាយនាងវិធាវី យល់ថា សុភមង្គលស្ថិតនៅលើការមានទ្រព្យសម្បត្តិច្រើន របស់កូនប្រសារគាត់គឺណៃស៊ត។
២. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើអំណាច បុណ្យសក្តិ កេរ្តិ៍ឈ្មោះ ដូចជាករណីម្តាយនាងទាវដែលចង់លើកកូនទៅឲ្យកូនលោកអរជូន។
៣. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការយល់ចិត្តគ្នាទៅវិញទៅមកការស្រឡាញ់គ្នា អស់ពីចិត្តពីថ្លើម ការមានអនុស្សាវរីយ៍កំសត់កម្រនឹងគ្នា ដូចជានៅក្នុងរឿងកុលាបប៉ៃលិន ដែលឃុននារីជាបុត្រគហបតី សុខចិត្តទៅស្រឡាញ់ចៅចិត្រ ជាកូនកំព្រា អ្នកក្រមកធ្វើជាគូជីវិតរបស់ខ្លួន ។
៤. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការគ្រប់គ្រាន់ខាងសម្ពន្ធភាពភេទ ឬការសេវនកិច្ចពិសេសនៅក្នុងសង្គមឧស្សាហកម្មនៃសង្គមអឺរ៉ុប។
៥. អ្នកខ្លះមិនយល់ថា អ្វីជាសុភមង្គលនៃអាពាហ៍ពិពាហ៍ទេ ជីវិតមានគូស្រកររបស់គេគឺ ការរស់នៅបែបជាមួយថ្ងៃៗ មិនមានខ្វាយខ្វល់អ្វី យ៉ាងណាក៏យ៉ាងនោះទៅ បែបគ្មានទិសដៅអ្វីសោះក៏មានដែរ ។
ទាំង ៥ ប្រភេទនៃសុភមង្គលរបស់ជីវិតអាពាហ៍ពិពាហ៍នេះ អ្នកខ្លះក៏សមបំណង អ្នកខ្លះក៏ខុសបំណង គ្មានអ្វីជាមាត្រដ្ឋានឲ្យច្បាស់លាស់ថា អ្វីដែលល្អជាងគេនោះទេ ស្រេចតែអ្នកណារើសយកណាមួយក៏យកទៅ ផ្សងតាមព្រេងវាសនា តាមមាន តាមបាន ។
ចំពោះអ្នក តើអ្នកជ្រើសរើសយកសុភមង្គលប្រភេទណា ? មាសប្រាក់? អំណាច? ការយល់ចិត្តគ្នា?ភេទសម្ព័ន្ធ?ឬក៏បណ្តោយទៅតាមព្រេងវាសនាឬ?
អ្នកជ្រើសរើសយកមួយណាក៏បានដែរ បើអ្នកយល់ថាមួយហ្នឹងវាល្អសម្រាប់អ្នកហើយ គ្រាន់តែថា បើអ្នកសម្រេចចិត្តហើយ សូមអ្នកកុំស្តាយក្រោយឲ្យសោះ ព្រោះការស្តាយក្រោយពុំអាចជួយអ្វីអ្នកបានទេ ។
បើអ្នកមិនអាចសម្រេចចិត្តក្នុងការជ្រើសរើសទេនោះ សុំកុំឲ្យតែអ្នកបណ្តោយជីវិតរបស់អ្នកដូចចកអណ្តែតក្នុងជលសាឲ្យ សោះ ព្រោះជីវិតនេះមានតម្លៃណាស់ ។ បើអ្នកសួរខ្ញុំ ខ្ញុំនឹងប្រាប់អ្នកបាន តែអ្នកមិនបាច់បង្ខំចិត្តថា ត្រូវតែជឿខ្ញុំទេ សូមពិចារណាត្រិះរិះឲ្យបានហ្មត់ចត់ជាមុនសិន សឹមសម្រេចចិត្ត ។ ធ្វើដូច្នេះទើបអ្នកមានឈ្មោះថាជាមនុស្សមានវិញ្ញាណ ។

No comments:
Post a Comment