Breaking News
recent

ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង

ខ្លួន​ជា​ទីស្រឡាញ់​នៃ​ខ្លួន​ឯង
កូន​ជា​ទី​ស្រឡាញ់​


ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ) ។

ពាក្យ​ថា (ខ្លួន) ក្នុង​ទី​នេះ បាន​ដល់​ដំណើរ​ជីវិត​របស់​យើង ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត
​ ដូច្នេះ​ដែល​ថា​រក្សា​ខ្លួន បាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង ។
ពាក្យ​ថា (រក្សា​ខ្លួន) បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិត អប់រំ​ព្រហ្មចរិយ​ធម៌ ឲ្យ​មាន​ភាព​ភ្លឺ ស្វាង​រុង​រឿង និង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត ។

ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយ ថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយ ព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេ វា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាច ហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផង ទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែង ការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិល គឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែង ពោល​នូវ​ពាក្យ​អាក្រក់ ពាក្យ​កុហក​ពាក្យ​ញុះ​ញង់ និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់ ។

បើ​កូន​ដឹង​ថា ខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ ប្រយែង​ឲ្យ​ណាស់ ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង ។ កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះ
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.