Breaking News
recent

គ្រប់គ្រងមនុស្ស​ពិបាក​ជាង​ការ​គ្រប់​គ្រង​សត្វ!!!





​​​​​ គ្រប់គ្រងមនុស្ស​ពិបាក​ជាង​ការ​គ្រប់​គ្រង​សត្វ!!!
មនុស្ស​ ម្នាក់​អាច​ឃ្វាល​គោមួយ​ហ្វូង​ចំនួន១០០ឬ២០០ក្បាល​នៅលើ​វាលស្មៅ​ដ៏​ធំ​មួយ​ យ៉ាង​ស្រួល​ដោយ​ប្រើប្រាស់​តែ​រំពាត់​តូច​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​មនុស្ស​ម្នាក់​ដដែល​នេះ ពិបាក​នឹង​គ្រប់គ្រង​មនុស្ស​សូម្បីតែ២នាក់​ក៏ដោយ។ ពេលខ្លះ គ្រប់គ្រង​មនុស្ស​ពីរ​នាក់ ដូច​ចាប់​ក្តាម​ដាក់​ចង្អេរ​អ៊ីចឹង។
ដូច្នេះ ដើម្បី​គ្រប់គ្រង ឬ​ដឹកនាំ​មនុស្ស តើ​អ្នកដឹកនាំ​ត្រូវប្រកាន់យក​ជម្រើស​មួយណា​ក្នុងចំណោម​ជម្រើស​ទាំងបី​ខាងក្រោម​នេះ?។
ទី១ ដឹកនាំ​របៀប​ផ្តាច់ការ។
ទី២ ដឹកនាំ​របៀប​មនោសញ្ចេតនា ទន់ភ្លន់ ឬ​លួងលោម។
និង ទី៣ ដឹកនាំ​របៀប​សម្របសម្រួល។
នៅក្នុង​ស្ថាប័នឯកជន ឬ​រដ្ឋ លោកអ្នក​អាច​ជ្រើស​រើសយក​របៀប​ណាមួយ​ទៅ​អនុវត្ត ឬ​អាច​ផ្គុំ​ពីរ​បញ្ចូល​គ្នា ឬ​ពេលខ្លះ អាច​ប្រើប្រាស់​ទាំងបី​តែម្តង៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.