Breaking News
recent

សេចក្ដីអត់ធន់ដែលល្អក្រៃលែង



 សេចក្ដីអត់ធន់ដែលល្អក្រៃលែង
អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​នាំ​ឲ្យ​កើត​រាគៈ​ជា​ដើម គឺ​ជា​ការ​ប្រសើរ​ណាស់។ អារម្មណ៍​ក្នុង​លោក​ មាន​ទាំង​ផ្នែក​ដែល​នាំ​ឲ្យ​កើត​ការ​ពេញ​ចិត្ត មាន​ទាំង​ផ្នែក​ដែល​នាំ​ឲ្យ​កើត​ការ​ទាស់​ចិត្ត បើ​អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​មិន​ជា​ទី​ពេញ​ចិត្ត​បាន ចាត់​ថា​ល្អ​ហើយ ប៉ុន្តែ​បើ​អត់​អន់​ចំពោះ​អារម្មណ៍​ដែល​ជាទី​ពេញ​ចិត្ត​បាន​វិញ គឺ​ពិត​ជា​ល្អ​ប្រសើរ​ក្រៃ​លែង​ទៅ​ទៀត។

ការ​អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​ជាទី​ពេញ​ចិត្ត​រមែង​ត្រូវ​ប្រើ​កម្លាំង​ ចិត្ត ខ្ពស់​ជាង​ការ​អត់​ធន់​ក្នុង​អារម្មណ៍​ដែល​មិន​ជាទី​ពេញ​ចិត្ត។ អត់អន់​ចំពោះ​អារម្មណ៍​ដែល​មិន​សម​តាម​ប្រាថ្នា សូម្បី​មនុស្ស​ទន់​ខ្សោយ​ក៏​ល្មម​ទ្រាំ​បានព្រោះ​ចាំ​បាច់​ត្រូវ​តែ​អត់​អន់ ចំណែក​ការ​អត់​អន់​ចំពោះ​សេចក្ដី​សម្រេច​សម​តាម​ប្រាថ្នា ធ្វើ​ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​ឧបេក្ខាញាណ​បាន​នោះ គឺ​ទាល់​តែ​មនុស្ស​ដែល​មាន​ចិត្ត​ខ្ពស់ រឹងប៉ឹង​មាំមួន ទើប​អាច​ធ្វើ​បាន។

Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.