Breaking News
recent

កុំខ្ជះខ្ជាយពេលវេលារបស់អ្នក



 ការ​ ខ្ជះខ្ជាយ​ជីវិត​របស់​មនុស្ស​ម្នាក់ ក្នុង​សេចក្តី​ព្រួយបារម្ភ អំពី​អនាគត​ក្នុង​ក្តី​សោកសៅ អំពី​អតីត ឬ ក្នុង ភាព​ខ្ជិលច្រអូស ឬ ក្នុង​សេចក្តី​ធ្វេសប្រហែស គឺជា​ការបង្ហាញ​នូវ​ភាពមិន​សក្តិសម​ចំពោះ​ទីតាំង​ដ៏​ប្រសើរ ដែល​មនុស្ស​នេះ រស់នៅក្នុង​ឋានៈ​ជាស​ត្វ​ដ៏​ប្រសើរ​បំផុត នៅលើ​ផែនដី​យើង​នេះ ។
 

ដោយ​ការ​ប្រការ​យ៉ាងនេះ មនុស្ស​នោះបាន​បង្កើត​អំពើអាក្រក់ ឬ អកុសលកម្ម ដែល​នឹង​បន្ថយ​កិត្តិយស មនុស្ស​នោះ​ទៅកាន់​ទីតាំង ដែល​សមស្រប​ទៅនឹង​ភាពខ្វះ​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ។ ចូរ​ចងចាំ​ប្រការនេះ នៅក្នុង​សន្តាន​ចិត្ត ហើយ​ចូរ​ធ្វើអំពើ​ល្អ​ក្នុងអំឡុងពេល​ជីវិត​នៅរស់​របស់​អ្នក។

ដោយ​ការ​ខ្ជះខ្ជាយ​ពេលវេលា នោះ​អ្នកនឹង​បង្ក​មហន្តរាយ មិនមែន​ដល់​តែ​ខ្លួន​លោកអ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​អ្នកដទៃ​ផងដែរ ពីព្រោះ​ពេលវេលា​របស់​អ្នក ក៏​ជា​ពេលវេលា​របស់​អ្នកដទៃ និង មនុស្ស​នៅ​ជុំវិញខ្លួន​អ្នកផង​ដែរ៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.