Breaking News
recent

ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាន​នូវបញ្ហា​ជារឿយៗ

ខ្លឹមសារនៃជីវិត​

ជីវិតរបស់​មនុស្សយើង រមែងតែង​តែមាននូវបញ្ហា​ជារឿយៗ បន្តិច​រឿង​នេះ បន្តិច​រឿងនោះ ដោយច្រើនគឺ   បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើង​​មិន​មាន​ធម៌​សម្រាប់  ដោះ​ស្រាយ​​ទេ វារមែងមានការ​លំបាក​តាន​តឹងក្នុង​ចិត្ត​ជា   ពិត​ប្រាកដ​ ហើយ​វា​​អាច​​គ្រប​សង្កត់ចិត្ត​បានយូរទៀតផង។

ប្រៀបបី ​ដូចអ្នក​បើករថយន្ត​ទៅ​ផ្លូវឆ្ងាយ បើមិន មាន​នូវ​គ្រឿង​ឧបករណ៍​សម្រាប់​​ជួស​ជុល កែខៃ​​នៅពេល រថយន្តខូច ឬ  ធ្លាយ​កង់ទេនោះ លុះ​ដល់​រថយន្ត​ខូច ឬ ធ្លាយ​កង់ ក៏រមែងមាន​ការលំបាក​ច្រើនក្នុង​ដំណើ​រផ្លូវ ប៉ុន្តែ បើ​យើង​មាននូវគ្រឿង​បន្លាស់ និង មាន​នូវឧបករណ៍​ផ្សេងៗ ដែលទុក​សម្រាប់​​ប្រើប្រាស់​នៅពេលដែល​រថយន្ត មាន​បញ្ហាអ្វី​ណាមួយនោះ យើងក៏​កក់ក្តៅ​ក្នុងចិត្ត​ហើយ ប្រសិនបើ​រថយន្ត​មាននូវបញ្ហា​ពិតមែន ដូចជា​ធ្លាយកង់ ជា​ដើម យើង​ក៏មិនមាន​ទុក្ខលំបាក​អ្វីពេក​នោះដែរ  ព្រោះ យើងអាច​ដោះ​ស្រាយ​​បាន សេចក្តីនេះ​យ៉ាងណា ក្នុងជីវិត  របស់​យើងម្នាក់ៗ គឺដូច​គ្នា បើ​យើង​មិនមាន​នូវធម៌ជា គ្រឿង​សម្រាប់​កក់ក្តៅ​ក្នុងចិត្តទេ ដល់ពេល​មាន​បញ្ហា​​កើត​ឡើង ក៏ជា​ទុក្ខ​ក្រៀម​ក្រំលំ​បាកលំ​បិនក្នុងចិត្ត​ក្រៃលែង។
បើយើងបាន​ឃើញមិត្ត របស់យើង​មាននូវសេចក្តីទុក្ខ មាននូវ​សេចក្តី​ក្តៅ​ក្រហាយ ចិត្ត  យើងក៏ទៅបបួល​គេចូលវត្ត ដូចជា​ថ្ងៃឧបោសថសីល ជា​ដើម យើង​ក៏ទៅ​បបួលគេមក ឱ្យគេ​បានមកអង្គុយ​ស្ងប់ ចិត្តខ្លះ ឱ្យគេ​បាន​ស្តាប់ បានរៀនដឹង​រឿងរបស់ជីវិត ឱ្យគេ បាន​យល់ដឹងការពិត គេក៏បាន​ធូរ​ថយ​នូវសេចក្តីទុក្ខក្តៅក្រ​ហាយចិត្ត ទៅតាមភាព​ភ្លឺស្វាង​របស់គេ ។

ការជួយមិត្ត  សម្លាញ់ក្នុង​សភាពបែបនេះ ជាការ​ជួយដ៏ពិត​ប្រាកដ ជា  ការជួយ​យ៉ាងថា​វរៈមាំមួន ធ្វើឱ្យមិត្តសម្លាញ់​បាននូវ​វត្ថុដ៏  ពិសិដ្ឋ​ឋិត​ថេរនៅក្នុង​ចិត្ត​របស់គេ អស់កាល​ជានិច្ច​រហូត តទៅ ដូច្នេះ​ការជួយ​មិត្តភក្តិ តាមផ្លូវ​ព្រះពុទ្ធ​សាសនា គឺជា​ការងារ​ដែល​គួរធ្វើ ។

ការសាងគុណធម៌ ​ឱ្យចម្រើន​ក្នុងចិត្តរបស់ខ្លួនផង ជួយឱ្យអ្នកដទៃ​បាននូវ​គុណធម៌​ប្រចាំ​ចិត្តផង នេះគឺជា ប្រយោជន៍ដ៏​មានខ្លឹម​សារ​ក្នុង​ជីវិត​របស់​មនុស្ស​យើង ។ 
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.