៥ ចំណុចដែលបុគ្គលជោគជ័យមានជារួម
សហគ្រិនភាពកំពុងក្លាយជាប្រធានបទសិក្សាដ៏ទាក់ទាញសម្រាប់សម័យ
បច្ចុប្បន្ន
តែមិនមែនអ្នកដែលរៀនសហគ្រិនភាពអាចឲ្យពួកគេក្លាយជាសហគ្រិន
ជោគជ័យនោះទេ។ ថ្ងៃនេះនឹងចែករំលែកនូវចំណុចពិសេស ៥
ដែលសហគ្រិនជោគជ័យមានជារួម
ហើយចំណុចទាំងនោះតម្រូវឲ្យមានការហ្វឹកហាត់លុតដំទើបអាចសម្រេច
បាន។
១. ហ៊ានប្រឈមនឹងបរាជ័យ និងរៀនពីបរាជ័យ
“ហ៊ាន
សាកល្បង ហ៊ានបរាជ័យ។ មិនថា មានអ្វីកើតឡើង ព្យាយាមម្ដងទៀត។
បើបរាជ័យទៀត ក៏បរាជ័យដោយប្រសើរជាងលើកមុនដែរ”។
នេះជាសម្ដីរបស់សិល្បករជើងចាស់អៀរឡង់លោក Samuel Beckett។
តែបរាជ័យហើយសាកល្បងម្ដងទៀតមិនមែនជារឿងដែលមនុស្សទូទៅអាចធ្វើ
បានដោយងាយៗនោះទេ។ ត្រង់ចំណុចនេះ
ហើយដែលសហគ្រិនជោគជ័យធ្វើបានប្រសើរជាងមនុស្សទូទៅ។
បើពួកគេដួលហើយពួកគេព្យាយាមសាកល្បងជាថ្មី
តែមិនត្រឹមតែសាកល្បងតែម៉្យាងទេ
ថែមទាំងយកពេលមកពិនិត្យពិចារណាថា
អ្វីដែលធ្វើឲ្យការសាកល្បងលើកមុនបរាជ័យ។
ក្នុងជីវិតអ្នកនឹងជួបបរាជ័យម្តងជាពីរដង។ តែត្រូវចាំថា
ឆ្លងកាត់ការសាកល្បងកាន់តែច្រើន អ្នកនឹងរឹងមាំ
និងមានការពិចារណាខ្ពស់ជាងមុន។
២. ក្ដោបក្ដាប់ និងប្រឈមនឹងភាពភ័យខ្លាចរបស់ខ្លួន
បើតាមអ្នកនិពន្ធសៀវភៅល្បីម្នាក់គឺលោក Bredon Burchard ភាពភ័យខ្លាចបែងចែកជាបីពាក់ព័ន្ធនឹងការឈឺចាប់។ ទី ១ គឺការឈឺចាប់ខ្លាចបាត់បង់។ ចំណាត់ថ្នាក់ទី ១ ច្រើនកើតមានលើមនុស្សដែលមិនហ៊ានដើរទៅមុខ ព្រោះខ្លាចបាត់បង់អ្វីល្អៗដែលខ្លួនកំពុងមាន។ ទី២ គឺ ការឈឺចាប់មកពីការអនុវត្ត។ ការឈឺចាប់ទី ២ នេះច្រើនកើតមានរៀងរាល់ពេលដែលអ្នកសាកល្បងអ្វីដែលថ្មី។ ការធ្វើអ្វីដែលថ្មីនឹងបង្រៀនអ្នកឲ្យចេះដោះស្រាយវា។ ការឈឺចាប់ចុងក្រោយគឺការឈឺចាប់ពីលទ្ធផល។ វាពាក់ព័ន្ធនឹងការមិនសម្រេចលទ្ធផលជាផ្លែផ្កាដូចដែលអ្នករំពឹង។

អ្នក
និពន្ធខាងលើនិយាយថា
មនុស្សគ្រប់គ្នាសុទ្ធតែមានភាពភ័យខ្លាចនៅពេលធ្វើអ្វីមួយ
តែចំណុចដែលសហគ្រិនជោគជ័យប្រសើរជាងយើងគឺពួកគេហ៊ានប្រឈម
និងដើរទៅមុខ។
៣. អនុវត្តការដាក់វិន័យខ្លួនឯង
ការដាក់វិន័យខ្លួនឯងជាដំណាក់កាលដ៏
ឈឺចាប់ និងពិបាកបំផុត។
បុគ្គលជោគជ័យមានការតាំងចិត្តខ្ពស់ពេលចង់ធ្វើអ្វីមួយ។
ជារឿយៗពួកគេដាក់កំហិតខ្លួនឯងថា ថ្ងៃនេះត្រូវធ្វើអ្វីឲ្យបាន
ថ្ងៃស្អែកគួរធ្វើអ្វីបន្ត
ហើយបើធ្វើមិនបានពួកគេនឹងព្យាយាមគ្រប់រូបភាពដើម្បីខិតកាន់តែ
កៀកអ្វីដែលខ្លួនចង់សម្រេច។
ដោយសារការដាក់វិន័យខ្លួនឯងបាននេះហើយ
ទើបសហគ្រិនជោគជ័យច្រើនមើលក្នុងផ្លូវវិជ្ជមានជាជាងអវិជ្ជមាន
រាល់កិច្ចការដែលខ្លួនធ្វើ។ ចង់ដឹងសាកដាក់កំហិតខ្លួនឯងថា
ត្រូវងើបម៉ោង ៦ ព្រឹកធ្វើអ្វីមួយដែលមានប្រយោជន៍រាល់ថ្ងៃ
និងអានសៀវភៅឲ្យបាន ២ ម៉ោងចូលគេងរាល់យប់
តើអ្នកអាចស៊ូបានកម្រិតណា យូរប៉ុណ្ណា?
៤. គេងបានគ្រប់គ្រាន់
ពិតណាស់បុគ្គលជោគជ័យច្រើនជាមនុស្សដែលមានភារកិច្ចច្រើន និងមានពេលវេលាសម្រាកតិចតួចជាងមនុស្សធម្មតា។ តែការបែងចែកពេលវេលាជាក់លាក់ដើម្បីសម្រាកជារឿងដែលមិនត្រូវមើល រំលង។ អ្នកអាចធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃបាន តែត្រូវច្បាស់ថា ពេលរាងកាយអ្នកមិនអាចទ្រាំទ្របាន ការគិតរបស់អ្នកក៏ខ្សោយ កម្លាំងក៏មិនមាន ឬអាចដួលសន្លប់ដោយប្រការណាមួយក៏ថាបាន។ ហើយបើមានបញ្ហាអ្វីៗដែលអ្នកខំប្រឹងប្រែងធ្វើនឹងក្លាយជា អាសាបង់។ ដូច្នេះ បុគ្គលជោគជ័យក៏មិនភ្លេចដែរពីរឿងថែទាំសុខភាពឲ្យប្រសើរ។

៥. ជួយអ្នកដទៃ
ការសន្ដោសប្រោសប្រណីក៏ជាកត្តាដែលជំរុញទៅរកភាពជោគជ័យដែរ។ គំនិតបុរាណច្រើនគិតថា មានតែ ចំណង់ ការខិតខំប្រឹងប្រែង និងឆន្ទៈតែប៉ុណ្ណោះដែលនាំទៅរកជោគជ័យ។ តែក្នុងផ្នត់គំនិតមនុស្សសម័យថ្មី ជោគជ័យកើនឡើឆាប់រហ័សលុះត្រាតែមានការជ្រោមជ្រែង ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការសន្តោសប្រោសប្រណី។ បុគ្គលជោគជ័យច្រើនធ្វើវិភាគទានដល់អ្នកដែលត្រូវការជំនួយ ហើយការធ្វើទាននេះធ្វើឲ្យកម្លាំងផ្លូវចិត្តរបស់ពួកគេរឹងមាំ។ សុខភាពផ្លូវចិត្តរឹងមាំអាចឲ្យពួកគេធ្វើអ្វីដោយសប្បាយ និងមានសុទិដ្ឋិនិយមខ្ពស់៕

good good. thanks and noted.
ReplyDelete