Breaking News
recent

កុំចុះចាញ់ខ្លួនឯង នោះអ្នកនឹងមិនចាញ់អ្នកដទៃ

ឧបសគ្គនិងភារកិច្ចដ៏ធ្ងន់ធ្ងរ គឺជាអ្វី​ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​មាន​ កាតព្វកិច្ចរែកពុន ទោះជាគេចង់គេចទៅណា​ក៏គេច​មិន​រួចដែរ គេចផុតពីរឿងមួយក៏នឹងត្រូវទៅជួបរឿងមួយទៀត ស្រួល​មិនស្រួល ក៏លោតទម្លាក់ទឹក​ព្រោះតែមិនហ៊ាន​ប្រ​ឈម​មុខនឹងបញ្ហាចាស់ៗ​ដែល​មិន​ទាន់ដោះស្រាយរួចដោយសារតែ ខំរត់គេចពីបញ្ហា នោះឯង​វិធីរត់​គេចមិន​អាចប្រៀប​ស្មើនឹងការ​ប្រ​ឈម​​មុខ​​តស៊ូយកឈ្នះ យ៉ាងក្លាហាននោះទេ ព្រោះវាជួយ ឲ្យយើងទទួលបានទាំងជ័យជម្នះ និងបទពិសោធន៍ ដ៏​មាន​តម្លៃ​ក្នុងការសាងជីវិតដែលប្រកបដោយសេចក្តីសុខ យ៉ាង​ពិត​ប្រាកដ​។សៀវភៅមួយក្បាលនេះ ផ្តល់នូវ​គតិដ៏​មាន​ប្រយោជន៍​ជាច្រើនដល់ប្រិយមិត្តអ្នកអាន តាមរយៈឧទាហរណ៍ដ៏​​​​សម្បូរ​បែប​​ដែលបង្ហាញឲឃើញពីឥរិយាបទដែលត្រូវតបស្នងចំពោះក្តីបរាជ័យ​ចំពោះ​អ្នក​ដែល​ខ្លាំង​ជាង​យើង ចំពោះមិត្តភក្តិ ចំពោះការប្រើពេលវេលា​ចំពោះទ្រព្យ​សម្បតិ្ត​និងឥរិយាបទ​ប្រកប​ដោយ​សន្តាន​ចិត្ត​ពិតប្រាកដ។សូម​កុំភ្លេច​ថា​ យើង​ម្នាក់​ៗ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​...​ បើ​អ្នក​ជ្រើស​រើស​យក​ភាព​ក្លាហាន​និង​ភាពរឹង​ប៉ឹង​...​ នោះ​គឺ​ជា​ការ​ជ្រើសយក​ភាព​អស្ចារ្យ​និង​សុភមង្គល​នៃ​ជីវិត​។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.