Breaking News
recent

ចំណេះ​​វិជ្ជា កណ្ដៀ​មិន​កោ​​រកណ្ដុរ​មិន​កាត់

 ចំណេះ​​វិជ្ជា កណ្ដៀ​មិន​កោ​​រកណ្ដុរ​មិន​កាត់

«ហៃ​សាធុជន​ទាំង​ឡាយ​អើយ​ ចំណេះ​​នេះ​ហើយ​​​​ជា​សំពាយ​​ ​មាន​គុន​វិសេស​ធំ​ទូលាយ​ ​គួរ​យើង​វេច​ស្ពាយ​កុំ​​ខ្លាច​ធ្ងន់​។ ឥត​កណ្ដៀ​​កោរកណ្ដុរ​​កាត់​​ ​ចាយ​​​ណាស់​មិន​បាត់​​មិន​មាន​ល្អៀង ចាយ​ច្រើន​កើន​ច្រើន​ចម្រើន​ទៀង​​ ពី​បច្ចុប្បន្ន​រៀង​ទៅ​​អនាគត​​។»​
នេះ ​​ជា​​ផ្នែក​ខ្លី​មួយ​នៃ​កំណាព្យ​​បរិយាយ​ពី​​ចំណេះ​វិជ្ជា​​ ​ដែល​​នរណា​ក៏​ធ្លាប់​​ឮ ​ធ្លាប់​ចេះ ​​តាំង​ពី​តែ​ពី​នៅ​រៀន​​ថ្នាក់​​​តូច​ៗ​​ម៉្លេះ​​​​។ ​​​ដូច​ក្មេង​​ស្រី​​ក្នុង​រូប​ខាង​ក្រោម​អីចឹង​ នាង​កំពុង​​​​​​រំពៃ​មើល​សៀវភៅ​​​មិន​ខ្វល់​នឹង​អ្វី​ទាំង​អស់​​​។ មិន​ចាំ​បាច់​មាន​​តុ​ មិន​ចាំ​​​បាច់​មាន​​​អ្វី​ទេ ​អង្គុយ​លើ​​សំបក​ការុង​​​ក្រាល​ផ្ទាល់​ដី​​​និង​ទ្រាប់​បន្ថែម​​បន្ទះ​ ក្ដារ​​មួយ​ នាង​តូច​​​សន្សំ​​ចំណេះ​​​របស់​នាង​​ នៅ​ក្បែរ​ខ្ទម​តូច​ដែល​បាំង​បិទ​ដោយ​​បន្ទះ​ស័ង្កសី​​ចាស់​ៗ​ សំពីង​ពោង​​យ៉ាង​ស្ងៀម​ស្ងាត់​​ ​ស្រប​ដូច​ពាក្យ​ចាស់​ពោល​ថា «​ខំ​រៀន​ទាន់​ខ្លួន​នៅ​ក្មេង​​»។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.