ថ្ងៃទី១មិថុនា
ដែលពិពភលោកនាំគ្នាប្រារព្ធទិវាកុមារអន្តរជាតិក៏ជាឱកាសដែល
កម្ពុជាត្រូវគិតគូរឲ្យបានខ្លាំងផងដែរអំពីការគាំពារដល់កុមារ។
បច្ចុប្បន្ន
កុមារខ្មែរជាច្រើនរស់នៅក្រោមការបំពានសិទ្ធិពីសំណាក់គ្រួសារនិង
សង្គមទាំងមូល។
ដើម្បីផ្លាស់ប្តូរស្ថានភាពនេះវាទាមទារឲ្យមានកិច្ចខិតខំបន្ថែមទៀត
ពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ពោលគឺសង្គមខ្មែរត្រូវផ្លាស់ប្តូរ
ផ្នត់គំនិតខុសឆ្គងមួយចំនួនចំពោះកុមារ។
ក្នុងសារលិខិតអបអរខួបទី៦៥ទិវាកុមារអន្តរជាតិ១ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តដល់គ្រប់ស្ថាប័នទាំងអស់ឲ្យបន្តលើកកម្ពស់វប្បធម៌ ស្រឡាញ់កុមារដើម្បីឈានទៅលុបបំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចពលកម្មកុមារ និង ការរំលោភបំពានឬការជួញដូរកុមារ។ ប្រមុខរដ្ឋាភិបាលខ្មែរបានកត់សម្គាល់ថា ការលើកស្ទួយសេចក្តីថ្លៃថ្នូររបស់កុមារគឺជាការលើកកម្ពស់សុខុមាលភាព សង្គមជាតិទាំងមូលផងដែរហើយដើម្បីសម្រេចគោលដៅនេះត្រូវមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។
ជាការពិតណាស់ នៅកម្ពុជា កុមារខ្មែរបានទទួលរងការរំលោភបំពានជាច្រើនទម្រង់។ អ្វីដែលគេសង្កេតឃើញជាទូទៅនិងជាដំបូងគេនោះគឺកុមាររង ការកេងប្រវ័ញ្ចកម្លាំងពលកម្មពីក្រុមគ្រួសាររបស់ខ្លួនតែម្តង។ កុមារដែលកើតក្នុងគ្រួសារក្រីក្រជាច្រើនត្រូវបានឳពុកម្តាយឬ អាណាព្យាបាលប្រើឲ្យជួយរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារ។ តាមពិត ការប្រើកូនឲ្យជួយកិច្ចការផ្ទះគឺជាទម្លាប់ធម្មតាមួយទៅហើយរបស់ គ្រួសារខ្មែរ។ ទម្លាប់នេះអាចបង្រៀនកុមារឲ្យចេះការងារជាច្រើនផងដែរ។ ប៉ុន្តែ ការប្រើឲ្យកុមារធ្វើការងារធ្ងន់ហួសពីកម្លាំងរហូតធ្វើឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាព ឬការរៀនសូត្រគឺជាការបំពានសិទ្ធិកុមារដែលត្រូវចៀសវាង។
ក្រៅពីក្រុមគ្រួសារ សង្គមខ្មែរទាំងមូលក៏មិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ដល់ សុខមាលភាពរបស់កុមារដែរ។ កុមារខ្មែរមួយចំនួននៅតែរងគ្រោះដោយការកេងប្រវ័ញ្ចកម្លាំងពលកម្មពី បណ្តារោងចក្រ សហគ្រាសខ្លះនៅឡើយជាពិសេសពលកម្មកុមារមានច្រើនក្នុងផ្នែកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដូចជាកន្លែងលាងឡាន ម៉ូតូ និងភោជនីយដ្ឋានឬការងារកសិកម្មជាដើម។ ការរំលោភបំពានផ្លូវភេទ ការទទួលទណ្ឌកម្មឬការវាយដំផ្សេងៗ និងការធ្លាក់ខ្លួនក្នុងបណ្តាញជួញដូរគ្រឿងញៀនឬបណ្តាញ ឧក្រិដ្ឋកម្មផ្សេង... សុទ្ធសឹងជាឧបសគ្គក្នុងការលើកស្ទួយសិទ្ធិកុមារនៅកម្ពុជា។
ដើម្បីលើកចេញនូវឧបសគ្គទាំងនេះ សង្គមខ្មែរទាំងមូលត្រូវផ្លាស់ប្តូរទស្សនៈអវិជ្ជមានមួយចំនួនចំពោះ កុមារជាចាំបាច់។ ជាបឋម គឺផ្តើមចេញពីឳពុកម្តាយនិងអាណាព្យាបាលរបស់កុមារតែម្តង។ ជាទូទៅ អាណាព្យាបាលឬឳពុកម្តាយច្រើនតែគិតថា ខ្លួនអាចប្រើកូនឲ្យធ្វើអ្វីក៏បានរាប់ទាំងការងាររកប្រាក់រហូតដល់ ការវាយដំកូនទៀតផង។ ដោយសារទស្សនៈបែបនេះហើយបានជាកុមារជាច្រើនទទួលរងអំពើហិង្សាជាប្រចាំ ពីសំណាក់ឳពុកម្តាយដោយគ្មានអ្នកណាហ៊ានជួយអន្តរាគមន៍ពីព្រោះគេ ច្រើនតែចាត់ទុកបញ្ហានេះថាជារឿងផ្ទៃក្នុងនៃគ្រួសាររបស់គេ។
កុមារខ្លះទៀតត្រូវបានឳពុកម្តាយបង្ខំឲ្យឈប់រៀនហើយប្រើឲ្យ រកប្រាក់តាមដែលអាចធ្វើបានដូចជា ដើរលក់ផ្កា លក់នំចំណី ឬដើរសុំទានតាមផ្លូវជាដើម។ កុមារខ្លះទៀតធ្វើការងារធ្ងន់ធ្ងរដូចជាវាយថ្ម និងការងារក្នុងឡឥដ្ឋឬការងារក្នុងស្រែអំបិលជាដើម។ សាហាវជាងនេះក៏មានឳពុកម្តាយឬអាណាព្យាបាលខ្លះលក់កូនឲ្យធ្វើ ទាសករអ្នកដទៃក៏មាន។ ឳពុកម្តាយខ្លះទៀតដោយមានការឃុបឃិតពីអាជ្ញាធរមូលដ្ឋានហ៊ានរហូតដល់ កែសំបុត្រកំណើតដោយបង្កើនអាយុកូនដើម្បីឲ្យពួកគេអាចធ្វើការជួយ រកប្រាក់ចិញ្ចឹមគ្រួសារ។ ផ្នត់គំនិតទាំងអស់នេះគួរត្រូវបានផ្លាស់ប្តូរជាចាំបាច់។
នៅក្នុងសង្គមជាទូទៅវិញ អាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវកែប្រែទស្សនៈមួយចំនួនចំពោះកុមារដែរ។ ពួកគេគួរបង្កើនការទទួលខុសត្រូវនឹងការគាំពារកុមារឲ្យបានច្រើនតាម ដែលអាចធ្វើបាន។ ជាក់ស្តែង អាជ្ញាធរត្រូវតែចាត់វិធានការម៉ឺងម៉ាត់ចំពោះឳពុកម្តាយ អាណាព្យាបាលឬអ្នកនៅពីក្រោយការជួញដូរនិងការលក់ពលកម្មកុមារ។ ការមិនអើពើចំពោះកុមារដើរសុំទានតាមចិញ្ចឹមផ្លូវ កុមារដែលរងអំពើហិង្សាក្នុងគ្រួសារ និងកុមារដែលត្រូវបានគេប្រើប្រាស់ក្នុងទម្រង់ផ្សេងទៀត គឺជាកំហុសឆ្គងធំធេងរបស់អាជ្ញាធរមានសមត្ថកិច្ច។ មិនតែប៉ុណ្ណោះ អាជ្ញាធររដ្ឋាភិបាលក៏មានកាតព្វកិច្ចក្នុងការជួយកុមាររងគ្រោះទាំងឡាយ ឲ្យពួកគេអាចធ្វើសមាហរណកម្មក្នុងសង្គមវិញផងដែរ។
អាជ្ញាធរមិនត្រូវគិតថានោះជាបញ្ហារបស់គ្រួសារកុមារនោះទេ តែត្រូវចាត់ទុកបញ្ហាទាំងនោះថាជាការបំពានសិទ្ធិកុមារដ៏ធ្ងន់ធ្ងរ ដែលត្រូវតែអន្តរាគមន៍។ ក្រសួងអប់រំវិញក៏ត្រូវគិតគូរបន្ថែមទៀតក្នុងការលើកស្ទួយសិទ្ធិ ទទួលបានការអប់រំរបស់កុមារ។ ប្រសិនបើគ្រប់គ្នាអាចចូលរួមក្នុងសកម្មភាពទាំងនេះបាន គេជឿជាក់ថា កុមារខ្មែរនឹងទទួលបានភាពកក់ក្តៅហើយពួកគេនឹងអាចក្លាយជាទំពាំងស្នង ឫស្សីដ៏រឹងមាំទៅថ្ងៃអនាគត។ ផ្ទុយទៅវិញ ប្រសិនបើស្ថានភាពនេះនៅតែបន្ត កុមារខ្មែរជាច្រើននឹងខូចអនាគតហើយបន្ទុកធ្ងន់ធ្ងរនឹងធ្លាក់ទៅលើ សង្គមទាំងមូលជាក់ជាមិនខាន។ គឺជាបន្ទុកដែលពិបាកនឹងដោះស្រាយ៕

No comments:
Post a Comment