Breaking News
recent

តើអាស៊ានអាចសម្រេចគោលសមាហរណកម្មសេដ្ឌកិច្ចឆ្នាំ ២០១៥យ៉ាងដូចម្តេច?

សមាគម​ ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​បានកំណត់​យក​ឆ្នាំ ២០១៥ ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​សហគមន៍​តែមួយ។ ប៉ុន្តែ នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ពេលវេលា​នឹង​ឈាន​មកដល់ អ្វីៗហាក់​នៅតែ​មិនទាន់​រៀបរយ​នៅឡើយ​ទេ។ ដូច្នេះ តើ​អាស៊ាន​អាច​សម្រេច​គោលដៅ​របស់ខ្លួន​បានដែរ​ឬទេ?


បើទោះបីជា​អាស៊ាន​ខិតខំ​ព​ន្លឿ​ន​ល្បឿន​នៃ​សមា​ហ​រ័​ណ​កម្ម​សេដ្ឋកិច្ច​ របស់ខ្លួន​យ៉ាងណាក៏ដោយ​ក៏​គោលដៅ​ប្រែក្លាយ​បណ្តា​ប្រទេស​អាស៊ី​ប៉ែក​ អាគ្នេយ៍​ឲ្យ​ទៅជា​សហគមន៍​អាស៊ាន​តែមួយ​តាម​គំរូ​របស់​សហភាព​អឺរ៉ុប​នៅ​ ឆ្នាំ២០១៥មិនអាច​សម្រេច​បានទេ។បើទោះបីជា​បាន​ក៏បាន​ត្រឹម​ការ​សន្មត​ តែប៉ុណ្ណោះ ប៉ុន្តែ​ជា​ខ្លឹមសារ វា​ពិតជា​ទៅ​មិន​រួច​ឡើយ​ពីព្រោះ​នៅ​លស់​តែ៨ខែ​ទៀត​ប៉ុណ្ណោះ​ឆ្នាំ ២០១៥ នឹង​ឈានចូល​មកដល់​ហើយ។

មិន​ខុសពី​អ្នកវិភាគ​ផ្សេងទៀត​ទេ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) វិភាគ​ឃើញថា អាស៊ាន​ពិតជា​មិនទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​ ក្នុង​ឆ្នាំ ២០១៥ ទេ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ២៣មេសា​នៅ​ទីស្នាក់ការ ADB អ្នក​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ ADB លោក Jayant Menon បានបង្ហាញ​ពី​របកគំហើញ​ស្តីពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (Asia Economic Community) ថា ប្រទេស​កម្ពុជា​និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​កំពុង​ជួបប្រទះ​បញ្ហា ​ប្រឈម​មួយចំនួន​ដែលជា​ឧបសគ្គ​រាំងស្ទះ​មិនអាច​សម្រេចបាន​នូវ​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន​តាម​កាលបរិច្ឆេទ​កំណត់ ឆ្នាំ២០១៥ បានឡើយ។

អ្នកជំនាញ​រូបនោះ​បន្តថា​ថ្វីបើ​កម្ពុជា​បាននិងកំពុង​ត្រៀមខ្លួន​សម្រាប់​ សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន​ក៏ដោយ ក៏ប៉ុន្តែ ប្រទេស​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ពុករលួយ​ដែលជា​បញ្ហា​ចម្បង​រួម​ នឹង​ព​ន្លឿ​ន​កំណែទម្រង់​វិស័យ​ការងារ​គយ​ជាដើម​ដើម្បី​លើកកម្ពស់​តម្លាភាព​ និង​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ទាក់ទាញ​ការវិនិយោគ​ បន្ថែមទៀត។  ​ដោយឡែក​តែ​កម្ពុជា​មួយក៏រឹត​តែ​នៅមិនទាន់​ត្រៀមខ្លួនរួចរាល់​ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច​ក្នុងសហគមន៍អាស៊ានតែមួយ​បានដែរ។


ជាការ​ពិតណាស់ សមា​ហ​រ័​ណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​គឺជា​ការចាំបាច់​ពីព្រោះ​មានតែ​វិធី​នេះ ​ទេ​ទើប​អាស៊ាន​មាន​ទម្ងន់​អាច​ទប់ទល់​ជាមួយនឹង​មហា​យក្ស​អាស៊ី​ផ្សេងទៀត​ ដូចជា​ចិន និង​ឥណ្ឌា​ជាដើម។ សមាហរណកម្ម​អាស៊ាន​មានន័យថា ពលករ ទំនិញ និង​មូលធន​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន អាច​នឹងធ្វើ​ចរាចរណ៍​ទៅ​មកពី​ប្រទេស​ស​មួយ​ទៅ​ប្រទេស​មួយទៀត​ដោយ​សេរី​ដោយ​ គ្មាន​របាំង​រារាំង​ទៀតឡើយ។

ប៉ុន្តែ ការសម្រេច​គោលដៅ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ពីព្រោះថា​មាន​ឧបសគ្គ​ ច្រើនយ៉ាង​នៅ​ចំពោះមុខ​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន។ ឧបសគ្គ​ទាំងនោះ​មានដូចជា៖ គឺ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវដែក ផ្លូវថ្នល់ និង​ផ្លូវអាកាស។  ផ្នត់​នៃ​គំនិត​ខុសគ្នារ​វា​ប្រជាជាតិនីមួយៗដែលមាន​គម្លាត​យ៉ាង​ធំធេង និង​គម្លាត​សេដ្ឋកិច្ច​និង​របប​នយោបាយ​ខុសគ្នា​ខ្លាំងពេក​រវាង​បណ្តា​សមាជិក ​អាស៊ាន​ទាំង​ដប់ រួមទាំង​ជម្លោះព្រំដែន​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ផង សុទ្ធសឹង​ជា​បញ្ហា​ប្រឈម​ធំធេង​ដែល​គេ​មិនអាច​មើលស្រាល​បាន។ 

មិនតែប៉ុណ្ណោះ​ទេ វត្តមាន​របស់​សហរ​ដ្ឋ​អាមេរិក​និង​ចិន​នៅក្នុង​វេទិកា​អាស៊ាន​ក៏​អាច​នឹង​ ក្លាយជា​រឿងប្រេះឆា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត​រវាង​បណ្តា​ប្រទេស​សមាជិក​ អាស៊ាន។ ទាំងអស់នេះ​សុទ្ធសឹង​ជា​បញ្ហា​ដែល​រង់ចាំតែ​រារាំង​មេដឹកនាំ​អាស៊ាន​នៅ​ គ្រប់​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ឈានទៅរក​គោលដៅ​សមាហរណកម្ម​ សេដ្ឋកិច្ច​របស់ខ្លួន។

សរុប​មកវិញ ផ្លូវ​ដែល​អាស៊ាន​ត្រូវ​ដើរ​ទៅដល់​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​មួយ​នៅ​ វែងឆ្ងាយ​ណាស់។ ក្រុមអ្នកវិភាគ​បាន​មើលឃើញថា ដើម្បី​ទៅ​ឲ្យ​ដល់​ទីដៅ​នោះ ពលរដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាននីមួយៗត្រូវតែ​សម្លឹងមើល​ឲ្យ ​ឆ្ងាយ​ហួស​ព្រំដែន​នៃ ប្រទេស​របស់ខ្លួន។ អាស៊ាន​ហាក់ដូចជា​សមាគម​មួយ​ស្ងប់ស្ងាត់ ប៉ុន្តែ ពោរពេញ​ដោយ​បញ្ហា​រាប់រយ​ជំពូក។

បញ្ហា​ទាំងនោះ​មិនមែន​ថា​មិនអាច​ដោះស្រាយ​បានទេ ប៉ុន្តែ វា​ពិតជា​ត្រូវការ​ពេលវេលា។ ដូច្នេះ ការកំណត់​គោលដៅ​ត្រឹម​ឆ្នាំ២០១៥ គឺជា​មហិច្ឆតា​ដ៏​ធំ​មួយ​របស់​អាស៊ាន​ដែល​ក្រុម អ្នកវិភាគ​មើលឃើញថា ពិបាក​នឹង​សម្រេច​បានឡើយ។ បើ​គ្រាន់តែ​ថា​ប្រហែលជា​ស្រួល​ទេ​ប៉ុន្តែ បើ​ចង់​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​តែមួយ​ពិតប្រាកដ​ទំនងជា​ត្រូវ​ រង់ចាំ​ច្រើន​ឆ្នាំ​ទៀត៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.