កូនជាទីស្រឡាញ់
ការស្មោះត្រង់ ប្រៀបបីដូចជាទីសម្រាប់ស្រោចដំណាំមិនឲ្យស្វិត យ៉ាងណា ជីវិតពិតជាស្រស់បំព្រង ព្រោះភាពស្មោះត្រង់របស់ខ្លួន យ៉ាងនោះឯង ។
មនុស្សយើងនៅជាមួយអ្នកណា ធ្វើការងារជាមួយអ្នកណា ក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះ ថែមទាំងស្មោះចំពោះការងារ និងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផង ។
ការស្មោះត្រង់នោះ ក៏គឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្តីអ្វីៗ ជាសម្តីផ្កា អ្នកណាៗក៏ចូលចិត្ត ពាក្យពិតត្រង់ជាមួយចិត្ត ត្រង់ជាមួយការងារ ។
កូនប្រុសស្រី ត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់ គឺត្រង់ទៅត្រង់មក ធ្វើអ្វីៗក៏ចាប់យកការស្មោះត្រង់ជាទីតាំង សូម្បីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយ ក៏កូនកុំបោះបង់នូវសេចក្តីល្អបែបនេះឲ្យសោះ ។ អ្នកណា គេយល់ថា ការវៀចវេរ ឬការយកប្រៀបលើអ្នកដទៃ ទើបជាសេចក្តីឆ្លាត ក៏ស្រេចតែអ្នកនោះទៅចុះ បើគេថាកូនជាមនុស្សល្ងង់ ឬភ្លើ កូននៅតែ ជាកូនឆ្លាតរបស់ពុកម៉ែដដែល ព្រោះមនុស្សឆ្លាតទើបចេះ ជួយខ្លួនឯងឲ្យផុតពីបាបកម្ម ។
បើកូនមិនស្មោះត្រង់ ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះ ត្រូវគេចាប់បាន អ្នកដែលថាយើងស្មោះត្រង់គឺល្ងង់ ឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះ គេមិនបានមកជួយកូនឡើយ កូនត្រូវទទួលទោសតែម្នាក់ឯង តើបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតៗ មុនដំបូងកូនអាចលំបាកកាយ តែសប្បាយចិត្ត រួចហើយក្នុងកាលជាខាងក្រោយ គឺកូនមិនត្រូវបានទទួលនូវទុក្ខទោសអ្វីរហូតតទៅ ។

No comments:
Post a Comment