Breaking News
recent

កូនឈប់ហើយម៉ែ

 កូនឈប់ហើយម៉ែ

ពេលវេលា​ចេះ​តែ​កន្លង​ ផុត​ទៅ​ជានិច្ច ថ្ងៃរះ​ហើយ តែងតែលិច​ទៅជាធម្មតា នាឡិកា​ចេះ​តែ​ធ្វើ​ដំណើរ​ឥត​មាន​ឈប់ឈរ​ឡើយ ជីវិត​ក៏​ចេះ​តែ​អស់​ទៅ​តាម​ពេល​វេលា​ដែរ។

ពេល​វេលា​ដែល​កន្លង​ផុត​ទៅ​ហើយ ជា​ពេល​ដែល​កូន​មាន​វប្បដិសារី​ខ្លាំង​បំផុត និង​ជា​ពេល​វេលា​ដែល​កូន​ធ្វើ​ឲ្យម៉ែ​រង​ទុក្ខ​លំបាក​ដោយ​សារ​កូន រាល់​ពេល​ដែល​កូន​ធ្មេច​ភ្នែក កូន​តែង​ស្រមៃ​ឃើញ​ទឹក​ភ្នែក​របស់​ម៉ែ​ស្រក់​មក​ជានិច្ច​ព្រោះ​កូន​ធ្វើ​ឲ្យ ​ម៉ែ​យំ កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត កូន​សែនសោកស្ដាយ​ណាស់ នូវ​រាល់​កំហុស​ដែល​កូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​កន្លង​មក។ ម៉ែ​អើយ​កូន​ឈប់​ហើយ កូន​ឈប់​ឲ្យ​ម៉ែ​រង​ទុក្ខ​លំបាក ស្រក់​ទឹក​នេត្រា​ដោយ​សារ​កូន​តទៅ​ទៀត​ហើយ​កូន​ឈប់​ដើរ​រាំ​ច្រៀង​យប់​ ព្រលប់ ឈប់​លេពគប់​ជា​មួយ​មិត្តអាក្រក់ ឈប់​សេពគ្រឿងញៀន ឈប់ជក់​អាភៀន ឈប់​ផឹកសុរា ឈប់​បង្ក​បញ្ហា​ឲ្យ​ម៉ែ​លំបាក​ទៀត​ហើយ កូន​នឹង​កែរ​ខ្លួន​ឲ្យ​ក្លាយ​ជា​កូន​ល្អ កូន​ឈប់​បំពាន់​ចិត្ត​ម៉ែ ឈប់​ប្រឆាំង​នឹង​ម៉ែ និង​ឈប់​ត​មាត់​ជា​មួយ​នឹង​ម៉ែ​ទៀត​ហើយ​កូន​នឹង​ដើរ​តាម​ពាក្យ​ទូន្មាន​ ប្រៀន​ប្រដៅ​របស់​ម៉ែ ចាប់​ពី​ពេល​នេះ​ទៅណា​ម៉ែ​ណា.....។

Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.