Breaking News
recent

គុណ និង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ

គុណ​និង​ទោស​នៃ​ការ​​ប្រើប្រាស់​​ទ្រព្យ​សម្បត្តិ

ភោគៈ (ទ្រព្យ​សម្បត្តិ)​ ជា​វត្ថុធាតុ​ឬ​ធនធាន​មួយដែល​មនុស្សអោយ​តំលៃបំផុត ជា​ពិសេស​គឺមាសប្រាក់​ឬឧបករណ៍​ប្រើប្រាស់។

ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវ​ព្យាយាម​​ ស្វះ ស្វែងរកដោយកំលាំងកាយនិងចិត្ត ទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច? ។ ព្រោះ តែគុណតំលៃនិងគុណសម្បត្តិរបស់វា។​ព្រោះតែគុណតំលៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរ​ដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណ សម្បត្តិនិងគុណវិបត្តិ។​

គុណវិបត្តិ
ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃ គេត្រូវធ្វើ ការ នឿយហក់ទាំងយប់ថ្ងៃដោយច្រើនអន្លើ តែពេលដែលបាន​មក​ហើយបែរជាមិនស្គាល់ តំលៃ របស់វា។គេចាយប្រើប្រាស់ខុសវិធី គោលបំណង ឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគលោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយ​ជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិ មិន គប្បីចំពោះមនុស្សសត្វ​ផងដែរ។​​មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស​ក្នុងអំពើ​អបាយ​មុខ​ទាំង​ឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារ​ទាំង​មូល។សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថាគុណវិបត្តិនៃការប្រើប្រាសទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​ សំដែងថា«អ្នកដែលជាប់ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​

«មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ  បរិភោគច្រើនពេកទៅ       ទុក្ខមកនៅមិនរសាយ។

គុណសម្បត្តិ
ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិងសង្គមផង ទើបនៅជាសុខ។​

វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ

១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ
២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ
៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ
៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នក​ ដែលចែកឋានទៅហើយ,បង់ពន្ឋដារអោយរដ្ឋ,​ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតា​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រ​ខ្សត់​ព្រម​ដោយ​ធ្វើ​បុណ្យ​អោយ​ទាន ​តាម​ជំនឿ​សាសនា​ដែល​ខ្លួន​គោរព​រាប់អាន និងបតិបត្តិតាម។ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យ​សម្បត្តិ​យក​ទៅ​ប្រព្រឹត្ដិ​អំពើ​អបាយ​មុខ​ទាំងឡាយ​ណា ដែលជាហេតុនាំមកនូវសេចក្ដី​វិនាស។

ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា

១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បំរុងមាតាបិតា ញាតិអោយ​នៅជាសុខ
២.ពីរចំណែកដើម្បីយកមកធ្វើវិនិយកទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី
៣.មួយចំណែកបំរុង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព​ ឬសន្សំសំចៃដើម្បីប្រើប្រាស់ក្នុងថ្ងៃតទៅខាងមុខ
៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។

«បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់​ដណ្ដប់​ដោយសេចក្ដីប្រាថ្នាក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាស​ម្ពុទ្ធត្រាស់​សំដែង​ថា«មានចំនួនតិចណាស់ក្នុងលោកនេះ»។​

ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុង​កាម​និង​ភោគៈ​ទាំង​ឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់ក្នុងកាមទាំងឡាយ មិន​ដឹង​នូវ​ទោស​ដែល​ប្រព្រឹត្តល្មើស​ដូច​ជា​ពួក​ម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះរមែងមានសេចក្ដី​ក្ដៅក្រហាយ​ក្នុង​កាល​​ជាខាងក្រោយ ព្រោះថា ផល​នៃ​កម្ម​នោះ​ជា​ផលលាមក​»។​                           

មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ  បែងចែក ចាយវាយស្គាល់ហេតុផល
 
ការពារមុខក្រោយ កោយ​យក​ផល  ទោស​មិន​កើត​ដល់​ព្រោះស្គាល់ ​(តំលៃ)​ ទ្រព្យ។


Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.