មង្គលជីវិត
ពេលដែលយើងធ្វើអ្វីមួយ តែងតែចង់បាននូវផលប្រយោជន៍ខ្លួនឯងក្នុងការដែលខំប្រឹងប្រែងធ្វើ នូវការងារទាំងអស់នោះ មិនថាតិចឬក៏ច្រើនឡើយ ឲ្យតែផលប្រយោជន៍ដែលខ្លួនបានធ្វើ។
ចំណែកក្នុងផលប្រយោជន៍ ដែលខ្លួនប្រព្រឹត្តទៀតសោត វាមានផល ២ យ៉ាង គឺផលល្អ និងផលអាក្រក់ ទាំងនេះហើយដែលកូនត្រូវសិក្សាអំពីសេចក្ដីល្អរបស់ខ្លួនឯងឲ្យបាន ច្រើន។ មួយទៀតមានមនុស្សមិនតិចនាក់ទេកូន ដែលស្វែងរកនូវមង្គលតែមិនដឹងធ្វើយ៉ាងណានោះចេះតែដើររកគ្រប់ ទីកន្លែង រហូតមានមនុស្សមួយចំនួនទៀត ដោយអំណាចចង់តែបាននូវសេចក្ដីសុខផ្ទាល់ខ្លួន ត្រូវចាញ់បោកគេក៏មានដែរ។
តែមង្គលដែលនាំឲ្យយើងមានសេចក្ដីសុខពិតប្រាកដនោះ គឺមិនចាំបាច់រកនៅទីណានោះទេ វាស្ថិតនៅតែជាមួយខ្លួនយើងហ្នឹងឯងណាកូន ម៉ែមានរឿងមួយទៀតឲ្យកូនបានដឹង នូវមង្គលទាំង ៣៨ ប្រការដែលនាំមកនូវសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង សូមកូនសិក្សាមង្គលពិតប្រាកដដូចតទៅ.....
១- អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២- បណ្ឌិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ
៣- បូជា ច បូជនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ
៤- បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរ
៥- បុព្វេ កតបុញ្ញតា ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦- អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនដោយប្រពៃ
៧- ពាហុសច្ចព្ចា ភាវៈនៃបុគ្គលបានស្ដាប់ បានរៀនហើយដោយច្រើន
៨- សិប្បញ្ច សិល្ប៍សាស្ត្រ គឺសេចក្ដីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ
៩- វិនយោ ច សុសិក្ខិតោ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ
១០- សុភាសិតា ច យា វាចា វាចាដែលបុគ្គលសិក្សាដោយប្រពៃ
១១- មាតា ឧបដ្ឋានំ កិរិយាបម្រើនូវមាតា
១២- បិតុ ឧបដ្ឋានំ កិរិយាបម្រើនូវបិតា
១៣- បុត្តទារស្ស សង្គហោ សេចក្ដីសង្គ្រោះដល់បុត្រ និងភរិយា
១៤- អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់
១៥- ទានញ្ច កិរិយាបរិច្ចាគទា
១៦- ធម្មចរិយា កិរិយាប្រព្រឹត្តនូវធម៌
១៧- ញាតកានញ្ច សង្គហោ សេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ
១៨- អនវជ្ជា កម្មានិ ការងារទាំងឡាយដែលមិនមានទោស
១៩- អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប
២០- មជ្ជបានា ច សញ្ញាមោ សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
២១- អប្បមាទោ ច ធម្មេសុ សេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយ
២២- គារវោ ច សេចក្ដីគោរពចំពោះបុគ្គលដែលមិនគួរគោរព
២៣- និវាតោ ច កិរិយាប្រព្រឹត្តបន្ទាបខ្លួន
២៤- សន្តុដ្ឋិ ច សេចក្ដីត្រេកអរចំពោះរបស់ដែលមាន
២៥- កតញ្ញូតា ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលបុគ្គលអ្នកដទៃធ្វើហើយដល់ខ្លួន
២៦- កាលេន ធម្មស្សវនំ កិរិយាស្ដាប់នូវធម៌តាមកាល
២៧- ខន្តិ ច សេចក្ដីអត់ធន់
២៨- សោវចស្សតា ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ
២៩- សមណានញ្ច ទស្សនំ កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយ
៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមកតាមធម៌តាមកាល
៣១- តបោ ច សេចក្ដីព្យាយាមដុតនូវបាបធម៌
៣២- ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
៣៣- អរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ
៣៤- និព្វានសច្ឆិកិរិយា ច កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន
៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្តរបស់បុគ្គលឯណាដែលលោធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ
៣៦- អសោកំ មិនាមនសេចក្ដីសោក
៣៧- វិរជំ មានធូលី គឺរាគៈទៅប្រាសហើយ
៣៨- ខេមំ ជាចិត្តក្សេមក្សាន្ត។
មង្គលទាំង ៣៨ ប្រការនេះហើយដែលធ្វើឲ្យអ្នកប្រព្រឹត្តបាននូវសេចក្ដីសុខយ៉ាងពិត ប្រាកដណាកូន មិនថាយើងរស់នៅកន្លែងណាទេឲ្យតែចេះសាងនូវមង្គលទាំងអស់នេះហើយ រមែងបានសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង។

No comments:
Post a Comment