ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយដែលបំពេញមុខងារច្រើនយ៉ាងក្នុង
រាងកាយក្នុងនោះមានដូចជា កម្ចាត់សារធាតុពុល
បំបែកបណ្តាកោសិកាឈាមក្រហម
ផលិតអ័រម៉ូននិងជាកន្លែងស្តុកទុកសារធាតុស្ករ Glycogenជាដើម ។
ដើម្បីឱ្យថ្លើមបំពេញមុខងារទាំងអស់ឱ្យបានត្រឹមត្រូវក្រៅពីការ
ប្រើប្រាស់ថ្នាំ
គេគួរសាកល្បងអនុវត្តទម្លាប់មួួយចំនួនដូចខាងក្រោម ៖
១- ផឹកទឹកដាក់ចំណិតក្រូចឆ្មារ ៖
ការ
ទទួលទានទឹក
ជាពិសេសទឹកបរិសុទ្ធចន្លោះពី៨ទៅ១០កែវរៀងរាល់ថ្ងៃ
ជាវិធីល្អតែមួយគត់ជួយឱ្យថ្លើមបំពេញមុខងារបណ្តេញសារធាតុពុល
ចេញពីរាងកាយ ។ ដើម្បីឱ្យកាន់តែប្រសិទ្ធភាព
គេគួរច្របាច់ក្រូចឆ្មារ១ផ្លែឬ១ផ្លែ១ចំហៀងក្នុងទឹកមួយកែវធំ ។
ក្រូចឆ្មារត្រូវគេដឹងថា
មានផ្ទុកសារធាតុពិសេសម្យ៉ាងជួយជំរុញដល់សមត្ថភាពកម្ចាត់សារ
ធាតុពុលរបស់ថ្លើម ។
អាស៊ីតស៊ីទ្រិចក្នុងទឹកក្រូចឆ្មារត្រូវគេពិសោធឃើញថា
អាចជួយឱ្យថ្លើមផលិតទឹកប្រមាត់កាន់តែច្រើន ។
២- ទទួួលទានបណ្តាបន្លែគ្រប់ពណ៌ឱ្យបានច្រើន ៖
ពពួក
បន្លែស្លឹកពណ៌បៃតង មើមការ៉ុត ស្ពៃក្តោប ឆៃថាវក្រហម
និងបណ្តាបន្លែផ្សេងៗទៀតគឺជាអាហារបង្កើនថាមពលដល់ថ្លើម ។
នៅពេលបំពេញមុខងារកម្ចាត់ជាតិពុលពីរាងកាយ
ថ្លើមត្រូវការចាំបាច់នូវកម្លាំងថាមពល ។
ដូច្នេះដើម្បីបង្កើនសមត្ថភាពកម្ចាត់ជាតិពុលរបស់វា
គេគួរទទួលទាន ខ្ទឹមបារាំង ខ្ទឹមស និងខាត់ណាខៀវឱ្យបានច្រើន ។
ការខ្វះខាតសារធាតុចិញ្ចឹមតែមួយមុខណាមួយ
អាចនឹងនាំឱ្យការបំពេញមុខងារកម្ចាត់ជាតិពុលរបស់ថ្លើមរាំងស្ទះ
ទៅបានផងដែរ ។
៣- ម៉ាស្សារាងកាយនៅពេលខ្លះ ៖
ខណៈកំពុង
ដេកផ្ងារ
អ្នកអាចម៉ាស្សាដោយថ្នមៗលើថង់ប្រមាត់និងបរិវេណផ្តុំថ្លើមដែល
ស្ថិតនៅបណ្តោយឆ្អឹងជំនីខាងក្រោមផ្នែកខាងស្តាំដងខ្លួន ។
ធ្វើបែបនេះនឹងជួយធ្វើឱ្យល្អប្រសើរដល់ការចរាចរឈាមទៅកាន់ថ្លើម ។
៤- គួរជៀសវាងទង្វើឬការហូបចុកដែលប៉ះពាល់ដល់ថ្លើម ៖
ដោយ
គ្មានការរំខានពីគ្រឿងស្រវឹងនិងបណ្តាថ្នាំបំបាត់ការឈឺចាប់
ថ្លើមបំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អគ្រប់គ្រាន់ ។ ជាទូទៅ
ការលេបថ្នាំបំបាត់ការឈឺចុកចាប់(ទោះក្នុងកម្រិតដូសតិចតួចក្តី
)ឬផឹកស្រាទៀងទាត់គឺជាបុព្វហេតុចម្បងបណ្តាលឱ្យថ្លើមចុះខ្សោយ
និងឈានទៅមានជំងឺ ។
៥- លេបឱសថអាហារូបត្ថម្ភជំនួួយថ្លើម ៖
ឱសថ
រុក្ខជាតិ Milk Thistle ឱសថរមៀតនិង ឱសថចម្រាញ់ពីឫសផ្កា Dandelion
គឺជាអ្វីដែលគួរពិចារណានៅពេលគេគិតពីការសម្អាតក៏ដូចជាការ
ការពារថ្លើម ។ ចូរសាកល្បងប្រើប្រាស់ រមៀត ៤៥មិល្លីក្រាម
ឫសផ្កាDandelion ៤០០មិល្លីក្រាម ឬ Milk Thistle
៤០០មិល្លីក្រាមប្រចាំថ្ងៃ ។ ចំពោះផ្កា Dandelion
គេអាចយកឫសវាទាំងស្រស់ទៅចំហុយធ្វើជាតែក៏បាន ។
៦- ត្រូវទទួលទានអាហារផ្ទុកសារធាតុរ៉ែឱ្យបានគ្រប់គ្រាន់ ៖
រ៉ែ
ជាសារធាតុចាំបាច់បំផុតសម្រាប់ថ្លើមក្នុងពេលបំពេញមុខងារ
កម្ចាត់ជាតិពុលពីរាងកាយ ។
រ៉ែចាំបាច់សម្រាប់ដំណើរការកម្ចាត់ជាតិពុលពីរាងកាយមានដូចជា
ម៉ាញេស្យូម កាល់ស្យូម ប៉ូតាស្យូម ទង់ដែង សូដ្យូម ដែក ស័ង្កសី
សេលីញ៉ូម ម៉ង់កាណែស ។
ចូរទទួលទានបណ្តាអាហារដែលផ្ទុករ៉ែទាំងនេះឱ្យបានច្រើនតាមដែល
អាច ៕
Unknown
Subscribe to:
Post Comments (Atom)

No comments:
Post a Comment