កម្មវិធីអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ
សហការជាមួយនឹងវិទ្យាស្ថានភាសាបរទេស (IFL)
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបង្កើតកម្មវិធី “កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ” នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ។
កម្មវិធី “កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ”
នេះ
នឹងផ្ដល់ឱកាសដល់យុវជនទូទាំងសាកលលោកនូវបទពិសោធន៍ការងាររបស់
អង្គការសហប្រជាជាតិ និងជំនាញចរចាការទូតកម្រិតវិទ្យាល័យ។
កម្មវិធី “កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ”
ត្រូវការជ្រើសរើសនិស្សិតកម្ពុជា៤០នាក់
ឲ្យសម្ដែងជាអ្នកការទូត និងចូលរួមវគ្គប្រជុំប្រឌិតណាមួយ
របស់អង្គការសហប្រជាជាតិ
និងស្ថាប័នពាក់ព័ន្ធជាច្រើនរបស់អង្គការសហប្រជាជាតិ។
ខណៈ
កំពុងរៀបចំសម្រាប់ “កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ”
និស្សិតកម្ពុជានឹងបានរៀនជំនាញដូចជា
ការថ្លែងសន្ទរកថាមុខសាធារណៈ, ការសិក្សាស្រាវជ្រាវ,
ការធ្វើបទបង្ហាញ, និងការវិភាគ រួមទាំងដឹងពីភាពជាអ្នកដឹកនាំ
ព្រមទាំងជំនាញដោះស្រាយទំនាស់ផងដែរ។ សមត្ថភាពទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ជីវិតនៅឧត្ដមសិក្សារបស់និស្សិត ព្រមទាំងការងារនាថ្ងៃអនាគត។
ចាប់
ផ្ដើមពីពេញជ្រើសរើសបេក្ខជនរហូតដល់ថ្ងៃប្រជុំ
គណៈកម្មការរៀបចំនឹងទាក់ទងទៅអ្នកដែលជាប់
ព្រមទាំងធ្វើការជាមួយគេយ៉ាងជិតស្និត
ដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ,
ជួយពួកគេក្នុងការសិក្សាស្រាវជ្រាវ ព្រមទាំងផ្ដល់ការហ្វឹកហាត់
និងសម្ភារៈចាំបាច់ ដែលសម្រួល និងពង្រឹងការសិក្សារបស់គេ។
និស្សិតតាមសាកលវិទ្យាល័យដែលចាប់អារម្មណ៍អាចដាក់ពាក្យសុំចូលរួមក្នុងកិច្ចប្រជុំនេះ កុំឲ្យហួសថ្ងៃទី២១ ខែមេសា។
ដំណើរ
ការនៃការជ្រើសរើសបេក្ខជនចូលរួម
គឺនិស្សិត៣០នាក់នឹងត្រូវជ្រើសរើសដោយយុត្តិធម៌ និងតម្លាភាព។
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ១០នាក់នឹងត្រូវជ្រើសរើសដោយ
សាកលវិទ្យាល័យ ព្រោះជាផ្នែកមួយនឹងមេរៀនរបស់គេ។
បេក្ខជននឹងត្រូវជ្រើសរើសដោយផ្អែកលើពាក្យស្នើសុំរបស់គេ អមដោយការសម្ភាសខ្លីមួយ។
នរណាអាចដាក់ពាក្យបាន?
@ ប្រតិភូទាំងអស់ដែលត្រូវបានជ្រើសរើសសម្រាប់
“កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ”
គឹបានចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនានា
ចន្លោះឆ្នាំសិក្សា ២០១៣-២០១៤ និងមិនត្រូវមានអាយុលើស២៤ឆ្នាំ
(គិតដល់ពេលកិច្ចប្រជុំចាប់ផ្ដើម)
@បេក្ខជនទាំងអស់ត្រូវមានជំនាញ និងបទពិសោធន៍ដូចតទៅ៖
-សមត្ថភាពក្នុងការបង្ហាញពីគំនិត និងទំនាក់ទំនងច្បាស់
ងាយយល់ ជាភាសាអង់គ្លេស (ទាមទាឲ្យមានជំនាញសរសេរ
និងនិយាយបានល្អ)
-បទពិសោធន៍ធ្វើការងារជាក្រុម
-មានការតាំងចិត្តដឹកនាំទៅរកការប្រជុំ
ដាក់ពាក្យយ៉ាងម៉េច?
បេក្ខជនចាប់អារម្មណ៍សូមផ្ញើ CV របស់អ្នក និង Cover Letter
(៥០០ពាក្យ) ពន្យល់ពីការចង់ចូលរួមក្នុងកម្មវិធី
“កិច្ចប្រជុំគំរូនៃអង្គការសហប្រជាជាតិ” និងបទពិសោធន៍ទាក់ទង
ទៅកាន់អ៊ីមែល maeve.anne.halpin@undp.org
បេក្ខជនដែលចាប់
អារម្មណ៍គួរតែបង្ហាញពីអាយុរបស់គេ (ប័ណ្ណនិស្សិត)
និងពាក្យចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ។ ព័ត៌មានលម្អិត
សូមចូលទៅមើលសេចក្ដីប្រកាសផ្ទាល់៕
Unknown
Subscribe to:
Post Comments (Atom)
No comments:
Post a Comment