កុំចុះចាញ់ខ្លួនឯង នោះអ្នកនឹងមិនចាញ់អ្នកដទៃ
ឧបសគ្គនិងភារកិច្ចដ៏ធ្ងន់ធ្ងរ គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែមាន
កាតព្វកិច្ចរែកពុន ទោះជាគេចង់គេចទៅណាក៏គេចមិនរួចដែរ
គេចផុតពីរឿងមួយក៏នឹងត្រូវទៅជួបរឿងមួយទៀត ស្រួលមិនស្រួល ក៏លោតទម្លាក់ទឹកព្រោះតែមិនហ៊ានប្រឈមមុខនឹងបញ្ហាចាស់ៗដែលមិនទាន់ដោះស្រាយរួចដោយសារតែ
ខំរត់គេចពីបញ្ហា នោះឯងវិធីរត់គេចមិនអាចប្រៀបស្មើនឹងការប្រឈមមុខតស៊ូយកឈ្នះ
យ៉ាងក្លាហាននោះទេ ព្រោះវាជួយ ឲ្យយើងទទួលបានទាំងជ័យជម្នះ និងបទពិសោធន៍
ដ៏មានតម្លៃក្នុងការសាងជីវិតដែលប្រកបដោយសេចក្តីសុខ យ៉ាងពិតប្រាកដ។សៀវភៅមួយក្បាលនេះ ផ្តល់នូវគតិដ៏មានប្រយោជន៍ជាច្រើនដល់ប្រិយមិត្តអ្នកអាន តាមរយៈឧទាហរណ៍ដ៏សម្បូរបែបដែលបង្ហាញឲឃើញពីឥរិយាបទដែលត្រូវតបស្នងចំពោះក្តីបរាជ័យចំពោះអ្នកដែលខ្លាំងជាងយើង ចំពោះមិត្តភក្តិ ចំពោះការប្រើពេលវេលាចំពោះទ្រព្យសម្បតិ្តនិងឥរិយាបទប្រកបដោយសន្តានចិត្តពិតប្រាកដ។សូមកុំភ្លេចថា យើងម្នាក់ៗមានសិទ្ធិក្នុងការជ្រើសរើស...
បើអ្នកជ្រើសរើសយកភាពក្លាហាននិងភាពរឹងប៉ឹង...
នោះគឺជាការជ្រើសយកភាពអស្ចារ្យនិងសុភមង្គលនៃជីវិត។
No comments:
Post a Comment