Breaking News
recent

សន្តានចិត្តមនុស្សធ្លាក់ចុះអន់ថយ​ ព្រោះតែ​មិន​បាន​ដុសខាត់​ជា​យូរ​មកហើយ

 
ខុង ជឺ​ បាន​និយាយថា៖ «នគរ​លូ​បច្ចុប្បន្ន ប្រព័ន្ធ​អប់រំ​រខេករខាក​គ្មាន​គោលការណ៍​ច្បាស់លាស់។ ការដាក់ទោសទណ្ឌ​បែរជា​ត្រូវ​យកមក​ប្រើតែ​ពីស​តែ​ពាស។ ប្រជារាស្ត្រ​មិន​ទាំង​ដឹងថា​អ្វីដែល​ខុសច្បាប់ ឬ​ត្រូវ​ច្បាប់​ផង។ រឿង​បន្តិចបន្តួច​ក៏​ត្រូវគេ​ចោទថា​ខុសច្បាប់ ហើយ​ត្រូវ​ទទួលទោស​កាន់តែ​ធ្ងន់​ឡើងជា​លំដាប់ ច្បាប់​កាន់តែ​ស្មុគស្មាញ​ឡើង ឯ​ប្រជារាស្ត្រ​ក៏​កាន់តែ​ធ្វើ​ខុស​ធ្ងន់ធ្ងរឡើងៗដែរ។ ឧទាហរណ៍ កំផែង​ខ្ពស់៣ហត្ថ រទេះសេះ​ទទេ បរ​ឡើង​មិន​រួច​ព្រោះ​វា​ជា​ល្បាក់ ប៉ុន្តែ​ភ្នំ​ខ្ពស់១០០យ​យិន (១យិន=៨ហ្វ៊ុ​ត) រទេះសេះ​ផ្ទុកទំនិញ​ពេញ បែរជា​សណ្តោង​ទៅលើ​កំពូល​បាន​យ៉ាង​ស្រួល ព្រោះ​វា​ឡើង​តាម​ជម្រាល​បន្តិចម្តងៗ ។ សន្តាន​ចិត្ត​មនុស្ស​ធ្លាក់ចុះ​អន់ថយ​ដូច​សព្វថ្ងៃនេះ ក៏​ព្រោះតែ​មិនបាន​ដុសខាត់​អប់រំ​អស់​ពេល​ជា​យូរ​មកហើយ ទើប​ធ្វើអោយ​សីលធម៌​ធ្លាក់ចុះ​បន្តិចម្តង។ ហេតុនេះ ការព្រាង​ច្បាប់​យកមក​កំញើញ​ប្រជារាស្ត្រ ដើម្បី​កុំ​ឲ្យ​គេ​ធ្វើ​ខុស​តទៅទៀត គ្មាន​ផ្លូវ​នឹង​សម្រេច​ឡើយ»។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.