Breaking News
recent

ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិកក្នុង​គ្រួសារ



ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិកក្នុង​គ្រួសារ

ការ​មិន​សន្ដោស​ក្នុង​គុណ​ធម៌ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា ក្នុង​ជីវិត​គ្រួសារ?

ការ​មិន​សន្ដោស​ក្នុង​គុណធម៌ គឺ​ មិន​ល្មម តែ​មិន​ឆ្អែត​ក្នុង​ការ​បំពេញ​សេចក្ដី​ល្អ ដែល​ជា

​ការ​កសាង​នូវ​គុណ​សម្បត្តិ​ទូទៅ​ឲ្យ​រីក​ចម្រើន​ឈាន​ទៅ​មុខ តើ​មាន​បញ្ហា​យ៉ាង​ណា​ក្នុង​គ្រួសារ?
ពោល​គឺ​ការ​ដែល​នាំ​មក​បដិបត្តិ​ក្នុង​គ្រួសារ​ ដែល​មាន​ទិដ្ឋិ ( ការ​យល់​ឃើញ) ផ្សេងគ្នា

 មាន​ផ្លូវ​បដិបត្តិ​ដែល​អាច​សម្ពន្ធ​ចូល​គ្នា​បាន។

គោល​ការណ៍​ទូទៅ​នោះ​មិន​ខុស​គ្នា គ្រប់​គ្នា​មិន​គួរ​ល្មម និង ឆ្អែត​ក្នុង​ការ​បំពេញ​នូវ

​សេចក្ដី​ល្អ។ តែ​បើ​បោះ​ជំហាន​ទៅ​ចំពោះ​អ្នក​ដទៃ ដែល​នៅ​ជុំវិញ​ជា​យ៉ាង​នោះ យើង​ក៏
ត្រូវ​ព្រម​ទទួល​នូវ​ការ​ពិត តែ​មិន​មែន​បានន័យ​ថា បណ្ដែតបណ្ដោយ​នោះទេ។ ត្រូវ​យល់​

ដល់​ចិត្ត​របស់​គេ ហើយ​ប្រើ​វិធី​ដ៏​វៃ​ឆ្លាត​រឿយៗ ជួយ​ឲ្យ​គេ​ដើរទៅ​មុខ និង អភិវឌ្ឍ​ដូច

​ដែល​បាន​ពោល​មក​ហើយ។

-​
ដោយ​ចំពោះ​ត្រូវ​ ពិចារណា​នូវ​សេចក្ដី​ផ្សេង​គ្នា​នៃ​បុគ្គល​ម្នាក់ៗ។ ការ​រស់​នៅ​ជា​មួយ​គ្នា

  ក៏​មាន​សម្ពន្ធ​ភាព​ជា​មួយ​គ្នា​ ក៏​គួរ​តែ​មាន​ការ​យល់​ចិត្ត​គ្នា និង​ អាច​ដឹង​ច្បាស់​នូវ​ចរិត​ 

ហើយ​ឆ្លាត​ក្នុង​វិធីការ។ ដោយ​ចំពោះ​វិធី​ការ​ និង គុណ​សម្បត្តិ ដែល​ចូល​មក​ឧបត្ថម្ភ

​គាំពារ​ឲ្យ​វិធី​ការ​សម្រេច​ផល​នោះ ត្រូវ​ប្រើ​ទំនាក់​ទំនងក្នុង​ការ​ទាក់​ទង​គ្នា ដោយ​ច្រើន​គឺ

​ភាសា ដែល​ជា​រឿង​សំខាន់។
-
មនុស្ស​បច្ចុប្បន្ន មាន​បញ្ហា​ជា​ច្រើន​ក្នុង​ទំនាក់​ទំនង។ ទំនាក់​ទំនង​នេះ​ជា​រឿង​សំខាន់

  ជា​ការ​ឆ្លាត​ ជា​សមត្ថភាព​ ដែលព្រះពុទ្ធ​ជាអម្ចាស់ និង ព្រះអរហន្តទាំង​ឡាយ

  ផ្សព្វផ្សាយ​ព្រះធម៌​បង្រៀន​ធម៌​ដល់​ពពួក​ជន​ឲ្យ​បាន​សម្រេច ត្រូវ​បដិបត្តិ​ទា៤

ក្នុងខទី ២៖

ដែល​ហៅ​ថា និរុត្តិបដិសម្ភិទា គឺ​បញ្ញា​បែក​ធ្លាយ ក្នុង​ការ​ប្រើ​ភាសា​ទំនាក់​ទំនង ត្រូវ​ពូកែ ត្រូវ​ដឹង​ថា ប្រើ​ពាក្យ​ពេចន៍​យ៉ាង​ណា ទើប​សមគួរ​និង​បាន​ទទួល​ផល។ តើត្រូវ​និយាយ​ជា​មួយ​គេ​យ៉ាង​ណា ពាក្យ​ពេចន៍ សំដី លំដាប់រឿង គោលបំណង សណ្ដាប់ធ្នាប់ ជាក់ច្បាស់ ស្រប​ទៅ​នឹង​ស្ថាន​ការណ៍ ឬ​កាលៈទេសៈ​រឿង និង ពាក្យ​ដែល​តម្រូវ​តាម​អ្នក​ស្ដាប់ ឫកពា​ក្នុង​ការ​និយាយ លក្ខណៈ​នៃ​ការ​និយាយ ទំនាក់ទំនង​ដែល​ពេញលេញ នឹង​នាំ​ចូល​ទៅ​កាន់​គោល​បំណង។ ទាំង​អស់​នេះ ជា​រឿង​ដែល​មាន​អត្ថន័យ និង​មាន​ផល។
-​
ក្នុង​ ទំនាក់ទំនងទូទៅ មាន​គោល​នៅ​ក្នុង​សង្គហវត្ថុ​៤ប្រការ​ដើម្បី​ឲ្យ​ពពួក​នោះៗ តាំង​តែ​ក្នុង​គ្រួសារ​ជាដើម​ទៅ នៅ​រួម​ជា​មួយ​គ្នា មាន​សាមគ្គី​ព្រម​ព្រៀង​គ្នា រួម​គ្នា​ជា​ធ្លុង​មួយ មាន​ឯកភាព​នោះ ត្រូវ​តែ​បដិបត្តិ​ក្នុង​សង្គហវត្ថុ៤ ប្រការ​គឺ
១- ទានៈ ការ​ឲ្យ​ដល់​គ្នា។ មាន​ការ​ឲ្យ​របស់​វត្ថុ លុយ​កាក់ ការយល់​ដឹង។
២-បិយវាចាៈការ​និយាយ​ដោយ​ទឹក​ចិត្តល្អ។
៣- អត្ថចរិយាៈ ការ​ប្រើ​កម្លាំង សមត្ថភាព ធ្វើ​ប្រយោជន៍ ឲ្យ​ដល់​គ្នា​នឹង​គ្នា។
៤- សមានត្តាៈ ការ​ធ្វើ​ខ្លួនឲ្យ​ស្មើ គឺ​ធ្វើឲ្យ​ស្រប​ចូល​គ្នា​បាន​មិន​មើលងាយ​មើល​ថោក មិន​រើស​អើង យុត្តិធម៌ មិន​យក​ចាញ់ យក​ឈ្នះ​គ្នា រួម​សុខ​រួម​ទុក្ខ។
-
ខទី២ នេះ​រឿង​និយាយ​ជា​ការងាយ ពេល​ដែល​យើង​ដឹង​ជាក់ រួម​សុខ​រួមទុក្ខ មាន​បញ្ហា​ក៏​រួម​គ្នា​ដោះ​ស្រាយ តែ​បើ​ចិត្ត​មិន​ព្រម​ទទួល ពិត​ជា​លំបាក ព្រោះ​ចិត្ត​ជា​ចំណែក​ដំបូង។ បើ​កើត​ការ​រលឹក​ដឹង​ ឃើញ​ដល់​ចិត្ត​អ្នក​ដទៃ​ហើយ ក៏​មាន​ការ​រលឹក​ដឹង​ថា បាន​រួម​សុខ​រួម​ទុក្ខ​នឹង​គ្នាហើយ ព្រោះ​ចិត្ត​មាន​ការ​បង្អោន​ទៅ​ក្នុង​ផ្លូវ​រាប់​អាន​គ្នា​បាន។
 
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.