Breaking News
recent

បញ្ញាជាឈ្នាន់ដើម្បីតភ្ជាប់សម្ពន្ធភាព



 បញ្ញាជាឈ្នាន់ដើម្បីតភ្ជាប់សម្ពន្ធភាព
ក្នុង​សង្គម​ទូទៅ ការ​ឋិត​ថេរ​ក្នុង​ជីវិត​ប្រការ​មួយ​គឺ​ការ​តាំង​នៅ​នៃ​ជីវិត​គ្រួសារ។ ការ​នៅ​រួម​ជា​មួយ​សមាជិក​គ្រប់​គ្នា​វា​ផ្ទុយ ពី​សភាព​របស់​អ្នក​បដិបត្តិធម៌ ដែល​ត្រូវ​លះ​ការ​ជាប់​ជំពាក់​ក្នុង​គ្រួសារ ដើម្បី​ស្វែង​រក​ឥស្សរភាព។ ការ​ឃើញ​ដូច​ដែល​ពោល​មក​នេះ បញ្ជាក់​ ពី​វិថី​ជីវិត​តាម​ផ្លូវ​លោក និង ផ្លូវ​ធម៌។ យើង​មាន​វិធី​យ៉ាង​ណា ដើម្បី​ផ្សារ​ភ្ជាប់​ធម្មៈ ក្នុង​ដំណើរ​ជីវិត​គ្រួសារ​ ដែល​មាន​សមាជិកមាន​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា។ នេះ​មិន​មែន​ចំពោះ​តែ​ឪពុកម្ដាយ​ ស្វាមី ភរិយា នោះទេ តែ​រួម​ទៅ​ទាំង​អស់​គ្នា ទាំង​បងទាំង​ប្អូន​ផង​ដែរ។ សេចក្ដី​នេះ​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស ដែល​មាន​ការ​អភិវឌ្ឍ​របស់​ចិត្ត​ និង​ បញ្ញា មិន​ស្មើ​គ្នា។ យើង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ដូច​គ្នា​ក៏​មិន​បាន​ តើ​ធ្វើ​យ៉ាង​ណា ទើប​អាច​ផ្សារ​​ ​ភ្ជាប់​គ្នា​ ដោយ​ល្អ​ទៅ​បាន?
រឿង​ ​​របស់ ​មនុស្ស ដែល​ មាន​លំដាប់​នៃ​ការ​អភិវឌ្ឍ​មិន​ស្មើ​គ្នា ធ្វើ​យ៉ាង​ណា​ទើប​អាច​ផ្សារ​ភ្ជាប់​គ្នា​បាន។ ដូច​ដែល​ធ្លាប់​និយាយ​មក​ហើយ​ថា ត្រូវ​មាន​បញ្ញា​យល់​ចិត្ត​គ្នា និង ករុណា​ដល់​គ្នា​នឹង​គ្នា ហើយ​ព្យាយាម​តាម​កាលៈទេសៈ ដោយ​វិធី​ការ​ទំនាក់​ទំនង​ជាដើម​ដើម្បី​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​បាន​យល់​ដល់ ​គ្នា​នឹង​គ្នា ព្រម​ទទួល​សេចក្ដី​ប្រាថ្នា និង​ សេចក្ដី​ត្រូវ​ការ​ដែល​មិន​ដូច​គ្នា នឹង​ឲ្យ​គេ​ដូច​យើង​ ឬ​ ឲ្យ​ដូច​ដែល​យើង​ត្រូវ​ការ យ៉ាង​រហ័ស​រហែង​នោះ មិន​បាន។
ការ​​​ទើស​​ទាស់​រាំង​   ខ្ទប់​គ្នា ធ្វើ​យ៉ាង​ណា​មិន​មាន​ទៅ​កើត​វា​ទាល់​តែ​រឿង​នោះ​កើត​ឡើង​ហើយ ទើប​កែ​ខៃ​ដោះ​ស្រាយ​បាន​ ដោយ​ប្រជុំ​ពិភាក្សា​គ្នា ផ្សះផ្សា​គ្នា ព្រម​ព្រៀង​គ្នា ទើប​ជា​រឿងសំខាន់ ដោយ​ការ​ព្រម​ទទួល​យក​នូវ​សេចក្ដី​ផ្សេង​ៗ​គ្នា មិន​មែន​តា​មចិត្ត​រៀង​ៗ​ខ្លួន​នោះ​ទេ។
មិន​មែន​និយាយ​ត្រឹម​ តែ​ក្នុង​រង្វង់​គ្រួសារ​នោះ​ទេ សូម្បី​វត្ថុ​ទូទៅ​ដោយ​ជុំវិញ អ្នក​ដែល​មាន​ការ​អភិវឌ្ឍត្រូវ​យល់ ត្រូវ​យល់​ព្រម​ទទួល​នូវ​ការ​ពិត​ថា មនុស្ស​មាន​ការ​អភិវឌ្ឍ​មិន​ដូច​គ្នា​ មិន​ស្មើ​គ្នា។ គេ​មិន​ទាន់​មក​ដល់​កម្រិត​នេះ គេ​នៅ​មិន​ត្រូវ​ការ​ប្រាថ្នា​ក្នុង​វត្ថុ​ច្រើន បើ​យើង​រួច​ផុត​ហើយ យើង​ក៏​មិន​ត្រូវ​ការ​អ្វី​ច្រើន​ឡើយ តែ​ក៏ត្រូវ​ដឹង និង​​ យល់​ចិត្ត​គេ​ខ្លះ ត្រូវ​យល់​ព្រម​ខ្លះ តែ​មិន​មែន​បណ្ដែត​បណ្ដោយ​នោះ​ទេ។ ត្រូវ​រិះ​រក​វិធី​ឲ្យ​គេ​យល់​ថា ជីវិត​របស់​យើង​មិន​មែន​សុខ​ជា​មួយ​នឹង​របស់​អស់​ទាំង​នោះ​ឡើយ​ព្រោះ ថា​បើ​យើង​ផ្ញើ​សេចក្ដី​សុខ ទុក​ជា​មួយ​របស់​ពួក​នេះ យើង​នឹងជា​ទាសៈ​នៃ​របស់​ទាំង​ឡាយ​នេះ ហើយ​នឹង​មាន​បញ្ហា​ជាប់​តាម​ជា​អនេក។
ដូចនោះ ត្រូវ​បណ្ដោយ​គេ​ក្នុង​លំដាប់​មួយ តែ​ត្រូវ​ឲ្យ​គេ​ឈាន​ទៅ​មុខ​ដូចក្មេងៗដែល​ទើប​នឹង​ធំ ដឹង​តែ​ពី​ឆ្ងាញ់ តែ​មនុស្ស​ចាស់​ត្រូវ​ដឹង​ឲ្យ​ទាន់ មិន​មែន​ចេះ​តែ​ឲ្យ​តាម​តែ​ចិត្ត ដើម្បី​តប​ស្នង​សេចក្ដី​ត្រូវ​ការ​របស់​គេ​តែ​ម្យ៉ាង​នោះ​ទេ។ ត្រូវ​មាន​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ​ដោយ​ដឹង​ទាន់​ និង រក​វិធី​ដើម្បី​អភិវឌ្ឍ​គេ។ ចំណុច​សំខាន់​ក្នុង​យុគសម័យ​នេះ ឪពុក​ម្ដាយ គិត​ត្រឹម​តែ​ការ​តប​ស្នង​សេចក្ដី​ត្រូវ​ការ​ក្នុង​ចំណែក​នៃ​សម្ភារៈ​ ប្រើប្រាស់ ដោយ​មិន​ប្រើ​បញ្ញា​ឲ្យ​គេ​បាន​យល់ដឹង។ មិន​តែ​ប៉ុណ្ណោះ នឹង​ធ្វើ​ឲ្យ​គេ​វង្វេង​ស្រវឹង​ធ្វើ​ឲ្យ​គេ​មិន​មាន​ឱកាស និង មិន​អាច​អភិវឌ្ឍខ្លួន​ឯង​បាន​ឡើយ។
ការ​លំបាក​ក្នុង​ការ​អភិវឌ្ឍន ជួន​ការ​ក្នុង​គ្រួសារ​យើង​មាន​ឋានៈ​ជា​ប្អូន តែ​យើងមាន​ការ​ហ្វឹក​ហាត់​ខ្លួន​ល្មម​សម​គួរ​ហើយ​តែ​យើង​ពិបាក​ក្នុង​ការ​ ពន្យល់​ណែនាំ​សមាជិត​ក្នុង​គ្រួសារ។
ត្រឹម​សម្លឹង​មើល​ឲ្យ​ទូលំទូលាយ ទទួល​យល់​ព្រម​ក្នុង​បុគ្គល និង សង្គម។ សម្គម​ជា​យ៉ាង​នេះ​នឹង​សម្លឹង​ឲ្យ​មនុស្ស​មក​ដូច​យ៉ាង​ដែល​យើង​ត្រូវ​ការ​ មិន​បាន​ឡើយ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.