Breaking News
recent

គំនិតដែលខ្មែរមួយចំនួនមិនគួរយល់ខុស

ប្រជាពលរដ្ឋ ​ខ្មែរ​មួយចំនួន​បានផ្តល់​តម្លៃ​អោយ​មនុស្ស​ដោយ​ផ្អែកលើ​ទ្រព្យសម្បត្តិ​ ច្រើនជាង​គតិ​បញ្ញា និង​ភាពស្មោះត្រង់។ តើ​នេះ​ជា​គំនិត​យល់​ខុស​មែន​ដែរឬទេ?
នៅក្នុង​ប្រទេស​ស៊ីវីល័យ​ជឿនលឿន​ប្រជាធិបតេយ្យ ការផ្តល់​តម្លៃ​អោយ​បុគ្គល​ណា​ម្នាក់​ត្រូវបាន​គេ​ផ្អែកលើ​ គោលការណ៍សំខាន់ៗមួយចំនួន។ ទី១ ផ្អែកលើ​ចំណេះដឹង​គតិ​បញ្ញា។ ទី២ ផ្អែកលើ​ភាពស្មោះត្រង់។ ទី៣ ផ្អែកលើ​គំនិត​ស្រឡាញ់ និង​ជួយ​សង្គម និង​ទី៤ ផ្អែកលើ​ទ្រព្យសម្បត្តិ។

នៅក្នុង​ប្រទេស​ជឿនលឿន​ដដែល កូនសិស្ស​ខ្លះ​ដែល​ត្រូវបានតែងតាំង​អោយទទួល​តំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួរ​ រដ្ឋាភិបាល នៅ​បង្ហាញ​ការគោរព​ចំពោះ​សាស្ត្រាចារ្យ​ដែល​ធ្លាប់​បង្រៀន​ពួកគេ​កាលពី​ អតីតកាល។ ក្រៅពី​អោយ
តម្លៃ​ទៅលើ​សាស្ត្រាចារ្យ ប្រជាពលរដ្ឋ​ក្នុងប្រទេស​ជឿនលឿន​អោយ​តម្លៃ​ទៅលើ​បុគ្គល​អ្នកវិភាគ​ដែល​ផ្តល់គំនិតល្អៗជូន​ដល់​សាធារណជន។

តែ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ទស្សនទាន និង​ផ្នត់គំនិត​អាច​ខុសពី​ប្រទេស​ជឿនលឿន​ខ្លះ។ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​អោយ​តម្លៃ​ទៅលើ​បុគ្គល​ណា​ម្នាក់​ដោយ​វិភាគ​ ទៅលើ​តែ​ទ្រព្យសម្បត្តិ​មួយ​មុខ​ប៉ុណ្ណោះ។ រីឯ កត្តាផ្សេងៗមិនសូវ​ត្រូវបាន​គេ​យកមក​ពិចារណា​ទេ។

ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បានលើកឡើង​ថា ប្រសិនបើ​សាស្ត្រាចារ្យ​នោះ​ពូកែ​ជាង​ខ្លួន ប្រហែលជា​សាស្ត្រាចារ្យ​រូបនោះ មាន​ប្រាក់ មានទ្រព្យ​សម្បត្តិ​ច្រើន ឬ​មាន​តំណែង​ខ្ពង់ខ្ពស់​ទៅហើយ។ ប្រសិនបើ​អ្នកវិភាគ​នោះ​ពួ​កែ​វិភាគ​ម្លឹងៗ ហេតុអ្វី​អ្នកវិភាគ​នោះ មិនមាន​ប្រាក់​ច្រើន ដូច​ឧក​ញ្ញ៉ា​ផង? ប្រសិនបើ​បញ្ញា​វ័​ន្ត​នោះ​ពូកែ ហេតុអ្វី​បានជា​គ្មាន​លុយ​ច្រើន? នេះ​គឺជា​អ្វីដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន បាននិងកំពុង​គិត ប៉ុន្តែ​នេះ​គឺជា​គំនិត​ខុស។

សូមបញ្ជាក់ថា នៅក្នុង​សង្គម​មួយ បុគ្គលម្នាក់ៗដែលជា​កោសិកា​របស់​សង្គម​មាន​តួនាទីផ្សេងៗគ្នា។ សាស្ត្រាចារ្យ​មាន​តួនាទី​បណ្តុះបណ្តាល​សិស្ស និស្សិត​អោយក្លាយ​ទៅជា​អ្នកដឹកនាំ ពោលគឺ​មិនមែន​មានន័យថា សាស្ត្រាចារ្យ​ដែលមាន​ចំណេះដឹង​ខ្ពស់ ត្រូវតែ​ទទួល​តួនាទី​ធំ​ជាង​កូនសិស្ស​នោះទេ។ ប្រសិនបើ​សាស្ត្រាចារ្យពូកែៗនាំគ្នា​ធ្វើ«ធំ»អស់​ទៅហើយនោះ តើន​រណា​ជា​បណ្តុះបណ្តាល​បន្ត?

អ្នកវិភាគ​សេដ្ឋកិច្ច ឬ​វិភាគ​សង្គម​នយោបាយ មាន​តួនាទី​ជា​អ្នកវិភាគ។ អ្នកវិភាគ​មាន​តួនាទី​ផ្តល់​ជា​គំនិត ពោលគឺ​មិនមែនជា​អ្នកប្រតិបត្តិ​ទេ។ នៅក្នុង​សង្គម​ជឿនលឿន អ្នកផ្តល់​គំនិតថ្មីៗ ត្រូវបាន​គេ​អោយ​តម្លៃ​ខ្លាំងណាស់។ តែ​នៅក្នុង​កម្ពុជា​វិញ មនុស្ស​ខ្លះ និយាយថា ប្រសិនបើ​អ្នកវិភាគ​ពូកែ ហេតុអ្វី​មិន​ធ្វើ​អ្វី​គ្រប់យ៉ាង​អោយ​ជោគជ័យ​ទៅ។ នៅក្នុង​សង្គម​ជឿនលឿន អ្នក​គិត ឬ​អ្នកស្រាវជ្រាវ គិតតែ​ពី​គិត និង​ស្រាវជ្រាវ រីឯ អ្នកប្រតិបត្តិ​វិញ គិតតែ​ពី​ធ្វើ ពីព្រោះ​អាជីព​ពីរ​នេះ​ខុសគ្នា។
សូមបញ្ជាក់ថា ទ្រព្យសម្បត្តិ​វា​សំខាន់​ហើយ ប៉ុន្តែ​គំនិត​វារឹតតែ​សំខាន់​ទៅទៀត ពីព្រោះ​រាល់​គម្រោង ឬ​កិច្ចការ​អ្វី​ទាំងអស់​ត្រូវការ«គំនិត»សម្រាប់​បង្កើត គ្រប់គ្រង ធ្វើអោយ​ដំណើរការ និង​ធ្វើអោយមាន​និរន្តរភាព៕

Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.