Breaking News
recent

ការឈឺចាប់ គឺជាមេរៀនជោគជ័យរបស់​មនុស្ស​

ទង្វើ​ ជិះជាន់ ឬ​ទង្វើ​មាក់ងាយ​របស់​បុគ្គល​ណាមួយ​ទៅលើ​បុគ្គល​ផ្សេងទៀត​ត្រូវបាន​គេ​ ចាត់ទុកថា ជា​ទង្វើ​អាក្រក់​បំផុត។ ប៉ុន្តែ ពេលខ្លះ ទង្វើ​អាក្រក់​នេះ​បានផ្តល់​ផល​ជា​វិជ្ជមាន​ដល់​មនុស្ស​ដែល​ត្រូវបាន​គេ​ មាក់ងាយ។

ចូរ​កុំ​សងសឹក​បញ្ច្រាស​ទៅនឹង​ការ​មាក់ងាយ ឬ​ការជិះជាន់​ដោយ​ប្រើប្រាស់​មធ្យោបាយ​មិនល្អ តែ​ត្រូវ​ប្រែក្លាយ​សេចក្តី​ឈឺចាប់​ទាំងឡាយ ការជិះជាន់​ទាំងឡាយ ការ​មាក់ងាយ​ទាំងឡាយ​ដែល​អ្នកទទួលបាន អោយ​ក្លាយទៅជា​កម្លាំងចិត្ត និង​អោយ​ក្លាយទៅជា​ការប្រកួត​ប្រជែង​បែប​បញ្ញា​ដើម្បី​ចាប់យក​ភាពជោគជ័យ​នា​ អនាគត​ដ៏​ខ្លី​ខាងមុខ។
និយាយ​បែប​ផ្សេង មានន័យថា ចូរ​ប្រែក្លាយ​ទង្វើ​អាក្រក់(ជិះជាន់ និង​មាក់ងាយ)របស់​អ្នកដទៃ​អោយក្លាយ​ទៅជា​ឧបករណ៍​លើកទឹកចិត្ត​សម្រាប់​អ្នក​ ដើម្បី​ឈានទៅរក​ចំណុច​ជោគជ័យ៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.