Breaking News
recent

ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ


                                                       ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
ក្នុង ​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? - See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf

more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf
​ក្នុង​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា?

- ការ​គិត​នឹង​បណ្ដុះ​គុណ​ធម៌ គឺ​ការ​សម្លឹង​នូវ​របស់​ផ្សេង​ៗ​ក្នុង​ផ្លូវ​ល្អ​ឲ្យ​កើត​ផល​ល្អ​ឬ​ជា​ ប្រយោជន៍ ដែល​ជារឿង​ត្រូវ​តែ​មាន​ក្នុង​គ្រួសារ។ ដូច​យ៉ាង​ក្នុង​ការ​សិក្សា​របស់​ក្មេង ដូច​ជា​ឪពុក​ម្ដាយ និង កូនៗ បើក​រថយន្ត​ទៅ​ឃើញ​ក្មេង​ស្លៀក​ពាក់​ដាច់​ដោច ឬ កខ្វក់ ពេល​នោះ កូន​សម្លឹង​មើល​របស់​របរ​ជុំ​វិញ​ខ្លួន​គេ មាន​ចិត្ត និង​អាកប្បកិរិយា​សម្លឹង​ក្នុងជ្រុង​ណា មាន​ការ​រលឹក​ដឹង​ក្នុង​សភាព​ដែល​កំពុង​ប្រាកដ​នោះ​យ៉ាង​ណា ឪពុក​ម្ដាយ​អាច​ណែនាំ​បាន​មិន​ថា​ក្នុង​ផ្លូវ​កុសល​ឬ​អកុសល។ បើ​ឪពុក​ម្ដាយ​ប្រាប់​ថា ក្មេង​នេះ​គួរ​ឲ្យ​ខ្ពើម កខ្វក់ កុំ​ទៅ​មើល។ យ៉ាង​នេះ​ជា​អកុសល។

-​តែ​បើ​ឪពុក​ម្ដាយ​ និយាយ​ទៅ​ក្នុង​ទំនង​ដែល​ថា គួរ​យល់​ដល់​ចិត្ត​គ្នា​ផង ព្រោះ​ថា​ផ្ទះ​គ្នា​ក្រីក្រ ទើប​ជា​យ៉ាង​នេះ។ គេ​កើត​មក​គ្មាន​សំពត់​អាវ​ប្រើ​ប្រាស់ បើ​យើង​មាន​ឱកាស គួរ​ជួយ​គ្នា​ផង​យក​សំពត់​អាវ​ឲ្យ​គេ​ប្រើខ្លះ គេ​នឹង​បាន​នូវ​សេចក្ដី​សុខ។ យ៉ាង​នេះ​ក៏​ជា​កុសល។

-​ឪពុកម្ដាយ​មាន​ ឥទ្ធិពល​ក្នុង​រឿង​នេះ​ច្រើន ពេល​នាំ​កូន​ទៅហាង​លក់​ទំនិញ​ទិញ​របស់ ត្រូវ​គិត​ថា និយាយ​យ៉ាង​ណា​ឲ្យ​កូន​សម្លឹង​មើល​របស់​របរ​ទាំង​នោះ​ក្នុង​អាកប្បកិរិយា​ យ៉ាង​ណា។ បើ​នាំ​កូន​ទៅ​កាន់​ហាង​ទំនិញ ហើយ​មិន​បាន​គិត ក៏​មិន​អាច​បណ្ដុះ​យោនិសោមនសិការ​ឲ្យ​កូន​បាន មិន​​ជា​កល្យាណ​មិត្ត អាច​នឹង​ក្លាយ​ជា​បាប​មិត្ត គឺ​មិត្ត​មិន​ល្អ។

-​បើ​ជា​កល្យាណ​មិត្ត នឹង​ណែនាំ​នៅ​ពេល​ដែល​កូន​ប្រទះ​ភ្នែក​ឃើញ​អ្វី ពណ៌​ក្រហម ពណ៌​ខៀវ ល្អ​ស្អាត ក៏​រត់​ទៅ​រក ត្រង់​នេះ​ឪពុកម្ដាយ​មិន​បាន​គិត​ឲ្យ​ល្អ ក៏​ប្រាប់​ដល់​កូន​ថា អាមួយ​នេះ​មិន​ស្អាត​អាមួយ​នោះ​ទើប​ស្អាត​ជាង យក​មួយ​នេះ​ល្អ យក​មួយ​នោះ​មិន​ល្អ​កុំ​យក​ឡើយ។ តែ​បើ​មាន​យោនិសោមនសិការ​ក៏​ណែនាំ​កូន​ថា​របស់​នេះ​ជា​អ្វី? គួរ​នឹង​ប្រើ​ក្នុង​ប្រយោជន៍​អ្វី? ធ្វើ​អំពីអ្វី យកមកពីណា? ប្រើ​យ៉ាង​ណា ចំណែក​ល្អ និង មិន​ល្អ​យ៉ាង​ណា បើ​កូន​ជា​អ្នក​ធ្វើ នឹង​ធ្វើ​ការ​កែលំអ​យ៉ាង​ណា?។ នេះ​ជា​ការ​ឲ្យ​នូវ​ចំណេះ​ដឹង ឆន្ទះ​ដល់​ក្មេងៗ​ក៏​កើត​ការ​ចង់​ចេះ​ចង់​ដឹង និង​ចូលចិត្ត​ក្នុង​របស់​ផ្សេងៗ បើ​មិន​ច្រើន ក៏​ក្មេង​អាច​នឹង​ធ្វើ និង​ មាន​គំនិត​កែឆ្នៃ។ មិន​មែន​នៅ​ជាប់​តែ​ជា​មួយ​នឹង​ការ​ពេញ​ចិត្ត មិន​ពេញ​ចិត្ត ចេះ​ឲ្យ​ដល់​ប្អូន ត្រូវ​សាង​សភាព​នៃ​ចិត្ត ត្រៀម​ទុក​ឲ្យ​បាន​ល្អ​ជ្រាលជ្រៅ​ជាមុន។

-តួ​យ៉ាង​ដូច​ជា ពេល​ដែលលោក​ឪពុក​នៅ​មាន​កម្លាំង​ធ្វើ​ការ​រកស៊ី​នៅ​រួម​គ្នា។ ដល់​ពេល​ជីដូចជីតា​អស់​អាយុជីវិត​ទៅ បងប្អូននាំ​គ្នា​ពិចារណា​រឿង​ទ្រព្យ​មរតក។ ពេល​នោះ​លោក​ឪពុក​ក៏​មាន​យោបល់​ថា ពួក​យើង​ជា​មនុស្ស​ប្រុស មាន​កម្លាំង​អាច​រកស៊ី​បាន ពួក​យើង​គួរ​តែ​ព្រម​ព្រៀង​គ្នា​ទៅ​ថា មិន​យក​ទេ ដោយ​ទុក​ឲ្យ​ស្រី​ៗ​ទៅ​ចុះ។ ពេល​នោះ​បងប្អូន​ទាំង​អស់​ក៏​យល់​ព្រម។ តែ​បើ​មិន​មាន​ការ​ផ្ដួចផ្ដើម​គំនិតយ៉ាង​នេះ​ទេ បញ្ហា​កើត​មាន​ឡើង​បាន គឺ​ព្រោះ​តាំង​ពី​ចំណុច​ចាប់​ផ្ដើម​ខុស ចេះ​តែ​នាំ​គ្នា​គិត​ថា បែង​ចែក​យ៉ាង​ណា? ធ្វើ​យ៉ាង​ណា​ទើប​យុត្តិធម៌ ពេល​នោះ​ពិត​ជា​ពិបាក។ តែ​បើ​មាន​ហេតុ​ផល​អ្វី​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ យើង​គប្បី​បញ្ចេញ​នូវ​គុណធម៌ ទើប​អាច​កែខៃ​បញ្ហា​ទៅ​បាន​ ដូច​ជា បងព្រម​លះ​បង់​ខ្លះ​ដើម្បី​សេចក្ដី​សុខ​ដល់​ប្អូន ឬ​ថា អ្នក​ណា​ទន់​ខ្សោយ ខ្វះ​ខាត ឬ​មិន​មាន​ឱកាស ឬ​មាន​ឱកាស​តិចតួច ឲ្យ​គេ​បាន​ច្រើន​បន្តិច ឬ​មាន​ហេតុ​ផល​ផ្សេង​យ៉ាង​ណា​នី​មួយ ដូច​ជា មនុស្ស​ប្រុស​ខ្លាំង​ក្លា​គួរ​ធ្វើ​ការ​រកស៊ី​ដោយ​ខ្លួន​ឯង។ ទ្រព្យ​ដែល​ឪពុក​ម្ដាយ​រក​ទុក គួរឲ្យ​ទៅ​ពួក​ស្រីៗ។ តែ​បើ​នៅ​តែ​មិន​បាន​ទទួល​ផល ក៏​គួរ​តែ​ប្រើ​គោល​ការណ៍​បែង​ចែក​ជា​កណ្ដាលៗ ។ល។ គិត​រក​ផ្លូវ​ចេញ​សម្លឹង​ផ្លូវ​ដែល​ត្រូវ​ជ្រើសរើស មាន​ច្រើន​ណាស់។

-​ការ​រលឹក​ដឹង​ថា បងប្អូន​ខ្ញុំ ជា​គុណធម៌​សំខាន់​ដែល​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ដំណើរ​ការ​ទៅ​ក្នុង​ផ្លូវ​ល្អ។ តាំង​តែ​ពី​ដើម​មក នៅ​ក្នុង​សង្គម​យើង កាល​បាន​ជួប​នរណា​ម្នាក់​ដែល​មាន​អាយុ​ចាស់​បន្តិច​ក៏​ហៅ​ថា​លោក​អ៊ំ បើ​អាយុ​តិច​ជាង​បន្តិច​ ហៅ​ថា​លោក​មា​អ្នក​មីង បើ​អាយុ​មិន​ចាស់ មិន​ក្មេង​ជាង​គ្នា​ទេ ហៅ​ថា​បង ឬ​ប្អូន។ នេះ​គឺ​វប្បធម៌ដែល​បណ្ដុះ​មក​ឲ្យ​សាង​សភាព​ថា ជា​បងប្អូន​ខ្ញុំ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ សង្គម​ឥឡូវ​មាន​ការ​បែង​ចែក​ពី​ពាក្យ ព្រះពុទ្ធសាសនា បើ​មិន​ប្រយ័ត្ន សម្ពន្ធភាព​រវាង​បងប្អូន នឹង​ក្លាយ​ទៅ​ជា​សម្ពន្ធ​ភាព​ដែល​គិត​តែ​ពី​ផល​ប្រយោជន៍។

-សួរៈ ការ​ហ្វឹក​ហាត់​អប់រំ​កូន​ៗ​ឲ្យ​មាន​គុណ​សម្បត្តិ ដែល​ជា​ទុន​នៅ​ក្នុង​ខ្លួន ដែល​ជា​ហេតុ​បច្ច័យ​ធ្វើ​ឲ្យ​ដល់​ព្រម​នូវ​ការ​ឈាន​ទៅ​ក្នុង​ការ​សិក្សា អភិវឌ្ឍជីវិត​របស់​ខ្លួន តើ​គួរ​ធ្វើ​យ៉ាង​ណា​ខ្លះ?

-ឆ្លើយៈ ព្រះពុទ្ធជាម្ចាស់​ទ្រង់​ត្រាស់​ថា កូន​ៗ​គឺ​ក្មេង​ទាំង​ឡាយ ដែល​ជា​អ្នក​ស្នង​មនុស្ស​ជាតិ។ ដូច្នេះ​កូន​ក្នុង​គ្រួសារ ឬ​ក្មេងក្នុង​សង្គម​ គួរ​តែ​បាន​ទទួល​នូវ​ការ​បណ្ដុះ​បណ្ដាល​នូវ​គុណ​សម្បត្តិ​ដែល​ហៅ​ថា រស្មី ពណ៌​មាស ពណ៌​ប្រាក់ របស់​ជីវិត​ដ៏​ល្អស្អាត​ ឬពន្លឺ​នៃ​ការ​សិក្សា​ ៧ ប្រការ​គឺ

១- ស្វែង​រក​ភូមិឋាន​បញ្ញា និង សុជីវធម៌
២- មាន​វិន័យ​ជា​មូល​ដ្ឋាន​អភិវឌ្ឍ
៣- មាន​ការ​ចង់​ចេះ​ចង់​ដឹង និង គំនិត​អភិវឌ្ឍ
៤- មាន​គោល​ការណ៍​ហ្វឹកហាត់​ខ្លួន​ឲ្យ​ពេញលេញ​ក្នុង​ភាវៈ​ជា​មនុស្ស
៥- ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ហេតុ​បច្ច័យ សម្លឹង​អ្វីៗ​តាម​ហេតុ​ផល
៦- តាំង​ខ្លួន​នៅ​ក្នុង​សេចក្ដី​មិន​ប្រមាទ
៧- ឆ្លាត គិតគូរ​ល្អិតល្អន់ ឲ្យ​បាន​ប្រយោជន៍ និង​ ការ​ពិត។
- See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf
ក្នុង ​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? - See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf
ក្នុង ​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? - See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf
ក្នុង ​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? - See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1855&lg=#sthash.K0GFKyHt.dpuf
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.